ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់”នៃការប្រើប្រាស់គឺខ្លាំងក្លា សេដ្ឋកិច្ចចិនមានកម្លាំងចលករដ៏ធំដដែល
2024-01-15 09:05:45cri
Share with:

ទូកពោងបើកបរយ៉ាងលឿនលើទឹកកក បាឡុងត្រូវបង្ហោះឡើងពីលើទន្លេ Songhua សួនព្រិលទឹកកកក្លាយជាកន្លែងសម្រាប់រាំឌីស្កូ ។ល។ ប្រសិនបើគេសួរថា តើរដូវរងារឆ្នាំនេះកន្លែងណាពេញនិយមជាងគេ?ក្រុង Harbin ខេត្ត Heilongjiang របស់ចិនប្រាកដមានចំណែកមួយដែរ។ ដើម្បីទទួលស្វាគមន៍ភ្ញៀវដែលមកពីគ្រប់ទីកន្លែង ក្រុង Harbin បានដាក់ចេញកម្មវិធីទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយហើយមួយទៀតជាបន្តបន្ទាប់ ។

ឥឡូវនេះជារដូវរងានៃតំបន់ភាគខាងជើងរបស់ចិន តំបន់ភាគឦសានជាច្រើនពឹងផ្អែកទៅលើធនធានព្រិលទឹកកកដ៏សម្បូរបែប ធ្វើឱ្យកិច្ចកសាងកន្លែងកម្សាន្តព្រិលទឹកកកមានសុក្រឹត្យភាព បង្កើតនូវពីធីជប់លៀងព្រិលទឹកកកនៅមុខផ្ទះ ដើម្បីនាំឱ្យទេសចរណ៍ព្រិលទឹកកកបន្តបញ្ចេញកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។

រាល់ពេលរដូវរងា តំបន់ទេសភាពភ្នំ Changbaishan ក៏ក្លាយជាពិភពព្រិលដូចព្រេងនិទានសម្រាប់កុមារ ដែលអាចឡើងភ្នំខ្ពស់ និងមើលព្រៃព្រឹក្សា Changbaishan ដែលតភ្ជាប់គ្នានិងកំពូលភ្នំសំខាន់ដ៏ខ្ពស់នៃភ្នំ Changbaishan  ។ នៅខេត្ត Jilin ព្រិលទឹកកកនិងអ័ព្ទរសាត់អណ្ដែតជារបៀបគយគន់ព្រិលដ៏ស្អាតបំផុតនៅរដូវរងា ខណៈពេលដែលភ្ញៀវទេសចរកំពុងគយគន់ព្រៃឈើដែលត្រូវព្រិលទឹកកកគ្របដណ្តប់ ភ្ញៀវទេសចរក៏អាចគយគន់ព្រះអាទិត្យរះ ពោលគឺទទួលអារម្មណ៍ពីទេសភាពដ៏ល្អអស្ចារ្យដែលផ្តល់ដោយធម្មជាតិ ។ នៅសង្កាត់ Bayuquan នៃក្រុង Yingkou កត្តាដូចជាព្រិលទឹកកក ទឹកផុស គ្រឿងសមុទ្រនិងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីជាដើមបានក្លាយទៅជាខ្លឹមសារស្នូលនៃសកម្មភាពទេសចរណ៍ព្រិលទឹកកកក្នុងឆ្នាំនេះ ដើម្បីឱ្យអ្នកទេសចរទទួលអារម្មណ៍ពីបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីនិងទំនៀមទម្លាប់ប្រពៃណី ។

បច្ចុប្បន្ននេះ ទីផ្សារទេសចរណ៍របស់ចិនបានចូលក្នុងគន្លងល្បឿនលឿននៃការស្តារឡើងវិញ ។ វប្បធម៌និងទេសចរណ៍បានទទួលការអភិវឌ្ឍដោយស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ ទីផ្សារទេសចរណ៍បានបង្កើនល្បឿនស្តារឡើងវិញ ក៏ដូចជាទទួលបានប្រសិទ្ធភាពដ៏លេចធ្លោក្នុងវិស័យពង្រីកតម្រូវការក្នុងស្រុកនិងជំរុញការប្រើប្រាស់ជាដើម ។

តាមការប៉ាន់ប្រមាណនៃមជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា នៅថ្ងៃឈប់សម្រាកបីថ្ងៃពេលចូលឆ្នាំសកល ចំនួនអ្នកទេសចរដែលធ្វើទេសចរណ៍ក្នុងស្រុកចិនគឺ១៣៥លាននាក់ ដែលកើនឡើង១៥៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ សម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុក៧ម៉ឺន៩ពាន់៧រយ៣០លានយាន់ប្រាក់ចិន ដែលកើនឡើង២០០,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ក៏ដូចជាកើនឡើង៥,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។

ទន្ទឹមនឹងរូបមន្តដូចជា វប្បធម៌+ទេសចរណ៍ និងវប្បធម៌+វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមលេចចេញជាបន្តបន្ទាប់ សក្តានុពលនៃការប្រើប្រាស់ខាងវប្បធម៌ត្រូវបានបញ្ចេញយ៉ាងពេញលេញ ។ កន្លែងសម្រាប់ប្រើប្រាស់ខាងទេសចរណ៍ដ៏សម្បូរបែបបានបំពេញតាមតម្រូវការប្រើប្រាស់ខាងទេសចរណ៍ដ៏ច្រើនបែបយ៉ាងរបស់អ្នកផងទាំងពួង ហើយក៏ជំរុញការបង្កើតចំណុចកំណើនថ្មីនៃទីផ្សារទេសចរណ៍ខាងវប្បធម៌ផងដែរ ។

ចាប់ពីឆ្នាំ២០២៣មក ការប្រើប្រាស់បន្តស្តារឡើងវិញនិងពង្រីកជាបន្តបន្ទាប់ ។ តួនាទីជាមូលដ្ឋាននៃការប្រើប្រាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចត្រូវបានបង្កើនឡើងជាបន្តបន្ទាប់ ដែលបានបន្ធូរបន្ថយកម្លាំងសម្ពាធនៃការរឹតបណ្តឹងតម្រូវការខាងក្រៅដែលបង្កឡើងដោយការងើបឡើងវិញដ៏យឺតនៃសេដ្ឋកិច្ចសកល ក៏ដូចជាផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់ភាពល្អប្រសើរឡើងវិញនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន ។ នៅឆ្នាំ២០២៤ ទន្ទឹមនឹងសេដ្ឋកិច្ចបន្តរីកចម្រើនយ៉ាងល្អប្រសើរ គោលនយោបាយសម្រាប់ជំរុញការប្រើប្រាស់មួយចំនួននឹងដើរតួនាទីយ៉ាងច្បាស់លាស់ ចំណូលប្រជាជននិងការប៉ាន់ប្រមាណចំពោះឱកាសការងារនឹងត្រូវកែលម្អជាសន្សឹមៗ ការប្រើប្រាស់នឹងលេចចេញនិន្នាការស្តារឡើងវិញយ៉ាងឆាប់រហ័ស ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចនឹងត្រូវលើកកម្ពស់ថែមមួយកម្រិតទៀត ។

ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ សកម្មភាពជំរុញការប្រើប្រាស់ដែលដាក់ចេញដោយមុខរបរនានានឹងបំផុសកម្លាំងរស់រវើកក្នុងទីផ្សារ ក៏ដូចជាបំពេញតាមតម្រូវការខាងការប្រើប្រាស់គ្រប់បែបយ៉ាងដូចជាការជួបជុំគ្នានៃគ្រួសារនិងការរួមបញ្ចូលគ្នានៃពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងកីឡា ។ តួនាទីជា ក្បាលម៉ាស៊ីនដ៏សំខាន់នៃការប្រើប្រាស់គឺមានភាពខ្លាំងក្លាដែលនឹងបំផុសកម្លាំងរស់រវើករបស់ទីផ្សារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស