ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើ"កម្លាំងរស់រវើកថ្មី"សម្រាប់លើកកម្ពស់ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនមានប្រភពមកពីណា?
2024-01-13 17:34:20cri
Share with:

    "កំណើនខាងការនាំចេញ គឺនឹកស្មានមិនដល់" "សមិទ្ធផលដែលទទួលបានក្នុងការនាំចូលលើសពីការប៉ាន់ប្រមាណ" ។ល។ បើមើលពីការផ្សាយដំណឹងអំពីពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៃប្រព័ន្ធសារព័ត៌មានបរទេសនាពេលថ្មីៗកន្លងទៅនេះអាចឃើញថា "លើសពីការប៉ាន់ប្រមាណ"បានក្លាយជាពាក្យគន្លឹះ ។ តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ១២ ខែមករាបានបញ្ជាក់ពីចំណុចនេះថា ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ហើយត្រូវបានរំពឹងថា នឹងរក្សាឋានៈជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ។ ពីមួយត្រីមាសទៅមួយត្រីមាសបានកើនឡើងជាបន្តបន្ទាប់ ហើយនៅត្រីមាសទី ៤ ពីមួយខែទៅមួយខែមានភាពកាន់តែល្អប្រសើរ ។ល។ ខ្សែកោងដែលកើនឡើងនេះបានឆ្លុះបញ្ចាំងពីនិន្នាការនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។

    បើមើលពីការនាំចេញអាចឃើញថា តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា កូតាទីផ្សារអន្តរជាតិនៃការនាំចេញរបស់ចិនក្នុងឆ្នាំ ២០២៣ នៅតែស្ថិតក្នុងកម្រិតខ្ពស់បង្គួរ គឺប្រហែល១៤ ភាគរយ ។ ប្រទេសចិនបានពង្រីកយ៉ាងពេញលេញនូវឧត្តមភាពរបស់ប្រទេសធំបំផុតខាងផលិតកម្មលើទូទាំងពិភពលោក ។ នៅឆ្នាំ ២០២៣ ក្នុងទំហំនាំចេញសរុបរបស់ប្រទេសចិនដែលមានចំនួន ២៣,៧ទ្រីលានយាន់ប្រាក់ចិន ផលិតផលនៃឧស្សាហកម្មកម្មន្តសាលក៏បានឡើងដល់ ២៣,៥១ ទ្រីលានយាន់ប្រាក់ចិនផងដែរ ។ ក្នុងនោះ ការនាំចេញខាងមុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប ។ ជាពិសេស គឺឧស្សាហកម្មនាវាចរណ៍និងរថយន្តបានក្លាយជាឧស្សាហកម្មដែលទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លាដែលទទួលការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ 

    ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា មុខរបរផលិតគ្រឿងបរិក្ខារមានគ្រឿងបន្លាស់ជាច្រើន តម្លៃបន្ថែមខាងបច្ចេកទេសខ្ពស់ និងមានតម្រូវការខ្ពស់ចំពោះខ្សែសង្វាក់ឧស្សាហកម្មនិងសមត្ថភាពរួមបញ្ចូលគ្នា ។ អ្នកវិភាគបានលើកឡើងថា ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញនិងសមត្ថភាពគួបផ្សំដ៏ខ្លាំងក្លារបស់ប្រទេសចិនមានអំណោយផលដល់ការបង្កបង្កើតជាបណ្តុំឧស្សាហកម្មនៅតំបន់នានានៃប្រទេសចិន ។ ប្រការនេះមិនត្រឹមតែកាត់បន្ថយដើមទុននៃសហគ្រាសប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់លក្ខខណ្ឌអនុគ្រោះដល់ការលើកកម្ពស់លំដាប់ថ្នាក់នៃផលិតផលផងដែរ ។ ប្រការទាំងនេះក៏ជាមូលហេតុដ៏សំខាន់មួយដែលបណ្តាលឱ្យឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិនទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ។

    ប្រទេសចិនបន្តពង្រីកការនាំចូលដែលបាននិងកំពុងប្រែក្លាយជាកាលានុវត្តភាពកាន់តែច្រើនឡើងៗសម្រាប់ឱ្យពិភពលោកចែករំលែកជាមួយគ្នា ។ ក្នុងមួយឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិបានធ្វើជាសាក្សីនៃ"ការចូលរួមពិព័រណ៍ទាំង ៦ លើក"របស់មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ទ្រង់ទ្រាយនៃផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តនៃពិព័រណ៍នាំចូលចិនអន្តរជាតិ អត្រាអន្តរជាតូបនីយកម្មនៃសហគ្រាសដែលចូលរួមក្នុពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍Canton)តាមអហ្វឡាញបានបំបែកកំណត់ត្រាខ្ពស់ថ្មី ស្តង់តាំងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីមួយនៅទូទាំងពិភពលោកគឺ ពិបាកទទួលបាន ។ល។ ពិព័រណ៌សំខាន់ៗមួយចំនួនដែលរៀបចំធ្វើដោយប្រទេសចិនបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាសផលិតកម្មពិភពលោកចូលក្នុងទីផ្សារប្រទេសចិន ហើយទីផ្សារធំរបស់ចិនកំពុងក្លាយជាទីផ្សារធំរបស់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ។

    តើ"កម្លាំងរស់រវើកថ្មី"សម្រាប់លើកកម្ពស់ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកើតចេញមកពីណា ? នាថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការរូបិយវត្ថុអន្តរជាតិជាដើមបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ប្រហែលនឹងឡើងដល់ ៣០ ភាគរយ ដែលនៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល ។ សេដ្ឋកិច្ចចិនមាននិន្នាការល្អប្រសើរជាទូទៅដែលកំពុងរំញោចតម្រូវការខាងផលិតផលនាំចូលជាបន្តបន្ទាប់ ក៏ដូចជាជំរុញការនាំចេញផលិតផលផងដែរ ។

    យោងតាមការស្ទង់ប្រជាមតិនៃរដ្ឋាភិបាលចិនចំពោះសហគ្រាសនាំចេញនាំចូលសំខាន់ៗនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៣ ទំហំនាំចេញនាំចូលនៃសហគ្រាសចំនួនលើសពី ៣ ភាគ ៤ នឹងស្មើគ្នានឹងឆ្នាំ២០២២មានការកើនឡើង ។ នេះបានបង្ហាញឱ្យឃើញថា មនុស្សគ្រប់គ្នាសុទ្ធតែមានជំនឿចិត្ត ពោលគឺ ស្របពេលដែលសេដ្ឋកិច្ចចិនមាននិន្នាការល្អប្រសើរជាទូទៅជាបន្តបន្ទាប់ លក្ខខណ្ឌមានអំណោយផលសម្រាប់គាំទ្រការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិននឹងកាន់តែច្រើនឡើងៗដែលនឹងនាំមកនូវដំណឹងល្អកាន់តែច្រើនដល់ពាណិជ្ជកម្មសកលនិងសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស