ចាប់ត្រីក្នុងរដូវរងាដើម្បីទទួលឆ្នាំថ្មី
2024-01-12 15:46:24cri
Share with:
ត្រីគឺជាម្ហូបមួយមុខដ៏សំខាន់សម្រាប់ការញ៉ាំអាហារជុំគ្រួសារនារាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណីចិនដែលមាន្ថន័យថា” Niannian you yu ”(មានទ្រព្យសម្បត្តិសេសសល់ជារៀងរាល់ឆ្នាំ)។ពិសេសក្នុងរដូវរងាសាច់ត្រីកាន់តែស្រស់និងឆ្ងាញ់។សកម្មភាពចាប់ត្រីក្នុងរដូវរងាលើបឹងChaganនៅតំបន់ភាគឦសានប្រទេសចិនបានចាប់ផ្តើមហើយដែលជាវប្បធម៌ចាប់ត្រីប្រពៃណីលើបឹងកកដែលបន្តមករាប់ពាន់ឆ្នាំហើយបានទាក់ទាញមនុស្សដ៏ច្រើនកុះករទៅទស្សនា៕