ថ្ងៃទី១១ខែមករាឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយសីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន»បានដាក់ចេញ។
មតិនេះបានលើកឡើងថា ការកសាងប្រទេសចិនដ៏ស្រស់ស្អាតគឺជាគោលដៅដ៏សំខាន់សម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបកម្មដោយគ្រប់ជ្រុងជ្រោយពោលគឺផែនការ៥ឆ្នាំទី១៤(ឆ្នាំ២០២១-២០២៥)គឺសម្រេចឱ្យបាននូវការបន្តកែលម្អបរិស្ថានអេកូឡូស៊ី ផែនការ៥ឆ្នាំទី១៥(ឆ្នាំ២០២៦-២០៣១)គឺសម្រេចឱ្យបាននូវការកែលម្អបរិស្ថានអេកូឡូស៊ីដោយគ្រប់ជ្រុងជ្រោយនិងផែនការ៥ឆ្នាំទី១៦(ឆ្នាំ២០៣២-២០៣៧)គឺសម្រេចឱ្យបាននូវការផ្លាស់ប្តូរបរិស្ថានអេកូឡូស៊ីឱ្យបានល្អប្រសើរពីឫសគល់។
មតិនេះក៏បានចាត់ចែងភារកិច្ចសំខាន់ចំនួន៧ ក្នុងនោះរួមមានការពន្លឿនការធ្វើបរិវត្តកម្មបៃតងខាងវិធីសាស្ត្រអភិវឌ្ឍន៍ ការបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថានឱ្យបានស៊ីជម្រៅនិងជានិរន្តរភាព ប្រជាជនទាំងអស់ចូលរួមសកម្មភាពការពារបរិស្ថាននិងការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធធានាការពារជាដើម៕