ឆ្នាំថ្មី២០២៤ទើបចាប់ផ្តើម ទិន្នន័យពហុវិស័យរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតថ្មីជាបណ្តើៗ៖
រយៈពេល៣ថ្ងៃនៃពេលឈប់សម្រាកចូលឆ្នាំថ្មីសកល នៅទីក្រុងHarbin ខេត្ត Heilongjiang ភាគឦសានចិនបានទទួលភ្ញៀវទេសចរណ៍ចំនួនសរុបលើសពី៣លាននាក់ ប្រាក់ចំណូលពីខាងទេសចរណ៍សរុបដល់ទៅជិត ៦ ពាន់លានយាន់ប្រាក់ចិន នៅមហាវិថីមជ្ឈិមដែលមានប្រវត្តិសាស្ត្រជាង១រយឆ្នាំ រយៈពេល៣ថ្ងៃបានលក់ចេញការ៉េមផលិតពិសេសចំនួន១សែនដើម។ រយៈពេល៣ថ្ងៃនៃការឈប់សម្រាកឆ្នាំថ្មីសកលឆ្នាំ២០២៤ ទូទាំងប្រទេសចិនសរុបមានអ្នកទេសចរណ៍ធ្វើដំណើរលើសពី១៣៥ លាននាក់ ពោលគឺបានកើនឡើងចំនួនជាង៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចចិនសម្បូរកម្លាំងរស់រវើក មានការអភិវឌ្ឍល្អចាប់ពីដើមឆ្នាំ ដែលមិនគ្រាន់តែបង្ហាញក្នុងវិស័យវប្បធម៌និងទេសចរណ៍តែប៉ុណ្ណោះទេ នៅមានគម្រោងឧស្សាហកម្មនិងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាច្រើនក៏បានដំណើរការជាផ្លូវការជាបណ្តើរៗផងដែរ។