ថ្ងៃទី ៨ ខែមករា និស្សិតមកពីសកលវិទ្យាល័យរដ្ឋCalifornia ប្រទេសអាមេរិកចំនួនប្រហែល១០នាក់បានទៅដល់ទីក្រុងឈីងតាវ ខេត្តសានតុង ប្រទេសចិន ដើម្បីដកបទពិសោធពីវប្បធម៌ស្ថោរតែក្បែរចង្ក្រានភ្លើងបែបប្រពៃណីចិន។
ការស្ងោរតែនឹងចង្ក្រានភ្លើងហើយអង្គុយជុំគ្នាជជែកលេងមានប្រជាប្រិយខ្លាំងនៅរជ្ជកាលម៉េង ដែលត្រូវហៅសាមញ្ញថា «អាំងតែជាមួយនំម្សៅអង្ករ » ពោលគឺ នំនិងទឹកតែសុទ្ធតែដាក់អាំងលើចង្ក្រានភ្លើង បច្ចុប្បន្ននេះគឺរដូវរងា យុវជនចិននិយមចូលចិត្តរបៀបលម្ហែកាយបែបប្រពៃណីមួយនេះ៕