មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនចិនចូលចិត្តទិញផ្កាដើម្បីលម្អផ្ទះ បន្ថែមបរិយកាសសប្បាយរីករាយនិងតំណាងឱ្យសិរីសួស្តីនៃឆ្នាំថ្មី។ឧស្សាហកម្មដាំផ្កានតំបន់Lingshanសង្កាត់Jimoទីក្រុងQingdaoគឺក្តាប់ជាប់ឱកាសនេះ ចូលក្នុងទីផ្សារដែលបានជួយស្តារសេដ្ឋកិច្ចជនបទឡើងវិញ។ព្រមជាមួយគ្នានេះតំបន់នេះក៏បានស្វែងរកតម្រូវការទីផ្សារដាក់ចេញនូវវិធីសាស្រ្តលក់ផ្កាតាមហាងនិងតាមអនឡាញដែលបានលក់ផ្កាទៅកាន់គ្រប់តំបន់ទូទាំងប្រទេសនិងបង្កើនប្រាក់ចំណូលដល់កសិករដោយមានប្រសិទ្ធភាព៕