ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានរួមចំណែកដ៏សំខាន់ក្នុងការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ
2023-12-31 00:08:56cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតរំលឹកខួបទី៦០នៃការចាត់បញ្ជូនក្រុមជំនាញវេជ្ជសាស្រ្តទៅកាន់បរទេសរបស់ប្រទេសចិននិងជាពិធីចែកប័ណ្ណសរសើរបានធ្វើឡើងនៅទីក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនបានទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផលនៃការងារផ្នែកវេជ្ជសាស្ត្រទៅកាន់បរទេស ហើយបានលើកទឹកចិត្តពួកគេឱ្យ"រួមចំណែកាន់តែច្រើនក្នុងការជំរុញការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ" ។

    កាលពីឆ្នាំ ២០១១ ប្រទេសតង់ហ្សានីបានកើតមានហេតុការណ៍លិចនាវាមួយលើកដែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ការងារជួយសង្រ្គោះរយៈពេលបីថ្ងៃរបស់ក្រុមជំនាញវេជ្ជសាស្ត្រចិនបានធ្វើឱ្យអ្នករងរបួសជាង ៤០០ នាក់បានជាសះស្បើយជាបន្តបន្ទាប់ ។ កាលពីឆ្នាំ ២០១៤ ខណៈពេលទ្វីបអាហ្វ្រិករងការវាយប្រហារពីជំងឺអេបូឡា(Ebola) ប្រទេសជាច្រើនបាននាំគ្នាជម្លៀសខ្លួនចេញពីតំបន់កើតមានជំងឺអេបូឡា ប៉ុន្តែ ប្រទេសចិនបាចាត់បញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រទៅកាន់អាហ្វ្រិកជាបន្ទាន់ ក៏ដូចជាបានបញ្ជូនសម្ភារៈដែលអាហ្វ្រិកត្រូវការជាបន្ទាន់យ៉ាងទាន់ហេតុការណ៏ ហើយបានរួជាមួយប្រទេអាហ្វ្រិ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺអេបូឡារហូតដល់ទទួលបានជោគជ័យ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ខណៈពេលរងសម្ពាធពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ខ្លួន ប្រទេសចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនចំនួន ៣៨ ក្រុមទៅកាន់ប្រទេសចំនួន ៣៤យ៉ាងឆាប់រហ័ស ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជាបន្ទាន់ដែលមានទ្រង់ទ្រាធំបំផុត ។

    សូមបញ្ជាក់ថា ពីការផ្តល់ជំនួយដល់អាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា(Ebola) ដល់ការជួយប្រទេសជាច្រើនក្នុងការបង្ការនិងគ្រប់គ្រងជំងឺគ្រុនលឿងនិងជំងឺប៉ែស(Plague) រហូតដល់ការគាំទ្រដល់ការសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងទ្វីបអាហ្រ្វិកនិងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ក្រុមជំនាញវេជ្ជសាស្រ្តចិនជួយដល់បរទេសបានផ្ដល់សុខុមាលភាពដល់ប្រជាជនក្នុងតំបន់ដោយសន្តានចិត្តដ៏សប្បុសធម៌និងជំនាញរបស់ពួកគេដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសដែលទទួលបានជំនួ ។

    បើមើលពីពេលវេលាអាចឃើញថា ប្រទេសចិនគឺជាប្រទេសតែមួយគត់លើពិភពលោកដែលបានចាត់បញ្ជូនក្រុមជំនាញវេជ្ជសាស្រ្តទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេលជាយូរនិងប្រកបដោយនិរន្តរភាព ។ បើមើលពីទិន្នន័យអាចឃើញថា ប្រទេសចិនបានចាត់បញ្ជូនសមាជិកនៃក្រុមជំនាញវេជ្ជសាស្ត្រចំនួន ៣ ម៉ឺននាក់ទៅកាន់ប្រទេសនិងតំបន់ចំនួន ៧៦ ជួយសាងសង់សំណង់សុខាភិបាលជាង ១៣០ កន្លែង ហើយបានព្យាបាលអ្នកជំងឺជិត០០ លាននាក់ ។ បើមើលពីការរួមចំណែកអាចឃើញថា ជាពិសេសគឺក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានលើកឡើងនូវទស្សនៈស្តីពីការកសាងសហគមន៍រួមសុខភាពនៃមនុស្សជាតិ ដើម្បីជួយប្រទេសដែលទទួលបានជំនួយក្នុងការបង្កើតជាប្រព័ន្ធព្យាបាលជំងឺ លើកកម្ពស់សមត្ថភាពខាងសេវាព្យាបាលជំងឺ ក៏ដូចជាជួយប្រទេសដែលទទួលបានជំនួឱ្យសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ។

    បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនយ៉ាងពេញទំហឹង ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ស្របពេលដែលបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍរបស់ខ្លួន ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការជួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតឱ្យសម្រេចបាននូវការធ្វើទំនើបកម្មតាមរយៈការអភិវឌ្ឍរបស់ខ្លួន ។ ដោយឡែក ជំនួយផ្នែកវេជ្ជសាស្រ្តដែលចិនផ្តល់ដល់បរទេសគឺជាវិស័យដ៏សំខាន់មួយ ។

    ឆ្លងកាត់គីរីជលសារ មហាសាគរ ៦០ឆ្នាំមិនមែនជាទីបញ្ចប់ទេ តែគឺជាទីចាប់ផ្តើមថ្មី ។ ពីរឿងវ៉ាវអំពីជំនួយផ្នែកវេជ្ជសាស្រ្តចិនជួយដល់បរទេស ពិភពលោកអាចយល់ច្បាស់ថា ប្រជាជនចិនគឺស្រឡាញ់សន្តិភាពនិងឱ្យតម្លៃនិងថែរក្សាអាយុជីវិត អាចយល់ច្បាស់ពីទំនួលខុសត្រូវនៃប្រទេសធំក្នុងវិស័យការទូតរបស់ចិន ហើយក៏អាចយល់ច្បាស់ពីពាក្យសន្យាយ៉ាម៉ឺងម៉ាត់និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោកផងដែរ ពោលគឺ "ឱ្យតែជារឿងដែលអាចផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល ប្រទេសចិនក៏គួរចាត់ទុកជាកាតព្វកិច្ចរបស់ខ្លួនដែលមិនអាចគេចវេះបាន ព្រមទាំងនឹងធ្វើឱ្យបានល្អ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស