បើជីវិតមានតែមួយ នោះនឹងមិនអាចបន្តវេនទៅមុខទេ។នេះគឺមានន័យថា ដើម្បីធ្វើឱ្យអ្វីៗរីកចម្រើនត្រូវតែមានភាពចម្រុះហើយប្រសិនបើមានតែមួយគត់នោះអ្វីៗមិនអាចស្ថិតស្ថេរបានឡើយ។នេះជាការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ជនជាតិចិនបុរាណចំពោះភាពចម្រុះនៃវត្ថុ។ ហេតុអ្វីបានជាអរិយធម៌ចិនមានភាពបរិយាបន្នដ៏ទូលំទូលាយ? នៅក្នុងវគ្គទី៤នៃ "គំនិតថ្មីក្នុងសៀវភៅបុរាណ" ពិធីករបានពិភាក្សាអំពីបរិយាបន្ននៃអរិយធម៌ចិនជាមួយលោកស្រីបណ្ឌិត Xiang Shuchen នៅទីក្រុងXi'an ដែលជាចំណុចចាប់ផ្តើមនៃផ្លូវសូត្របុរាណនិងរាជធានីបុរាណចិន៕