ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧទ្យានផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង( UHD )នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ផ្តើមកសាង
2023-12-23 19:06:16cri
Share with:

       ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣  «CMG's UHD Innovation Center» ដែលជាឧទ្យានគំរូផ្នែកការផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង (UHD) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាប់ផ្តើមកសាងនៅទីក្រុងប៉េកាំង។  លោក Yin Li  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណកម្មាការបក្សបុម្មុយនីស្តចិនប្រចាំក្រុងប៉េកាំង,  លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើមបានអញ្ជើញចូលរួមសកម្មភាពចាប់ដំណើរការនៃការកសាង។

       លោក Shen Haixiong បានថ្លែងសុន្ទរកថាថា  ការចាប់ផ្តើមកសាងឧទ្យានគំរូផ្នែកការផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង ជាវិធានការសំខាន់មួយនៃការសហការយ៉ាងជិតស្និទ្ធរវាងCMGនិងក្រុងប៉េកាំង ដើម្បីនាំមុខឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខាងវិទ្យុនិងទូរទស្សន៍អាចចុះសម្រុងគ្នាយ៉ាងស៊ីជម្រៅជាមួយទីក្រុង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។  ភាគីទាំងពីរនឹងបង្កើតគំរូឧទ្យានផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងដែលមានកម្រិតឈានមុខលើពិភពលោក ប្រកបដោយមុខងារជឿនលឿន សម្ភារៈបរិក្ខាពេញលេញ និងការដឹកនាំចរន្តសកល   ដែលនឹងក្លាយជាទីតាំងសំគាល់វប្បធម៌ថ្មីនៃក្រុងប៉េកាំងផង និងជាឧទ្យាននវានុវត្តិ៍ផ្នែកការផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងនៃពិភពលោកផង   ដើម្បីនាំមកនូវស្នាដៃកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងដ៏ឆ្នើមចំនួនកាន់តែច្រើន កាន់តែអស្ចារ្យ កាន់តែគួរឱ្យភ្ញាក់ផ្អើលជូនចំពោះទស្សនិកជន  និងលើកកម្ពស់ការរីកចម្រើននៃឧស្សាហកម្មផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង។


         សូមបញ្ជាក់ថា ឧទ្យានគំរូ «CMG's UHD Innovation Center»ដែលជាឧទ្យានផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ស្ថិតនៅខ័ណ្ឌMentougou ភាគខាងលិចនៃក្រុងប៉េកាំង  ដែលស្ថិតនៅត្រើយម្ខាងទៀតដែលទល់មុខនឹងឧទ្យានវិកិណ្ណដ្ឋានឧស្សាហកម្ម Shougang  គឺជាតំបន់ស្នូលនៅភាគខាងលិចប៉េកាំងសម្រាប់ធ្វើការអភិវឌ្ឍនិងបរិវត្តកម្ម៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស