ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទីផ្សារចិនគឺជា"ជម្រើសដ៏ចាំបាច់"របស់ការវិនិយោគបរទេស
2023-12-23 17:54:32cri
Share with:


     ថ្ងៃទី២២ ខែធ្នូ  គម្រោងរោងចក្រទំនើបស្តុកថាមពលទីក្រុងសៀងហៃនៃក្រុមហ៊ុនTeslaនៅសង្កាត់Lingang ទីក្រុងសៀងហៃបានចាប់ផ្តើមសាងសង់ជាផ្លូវការ ហើយនេះក៏ជារោងចក្រទំនើបស្តុកថាមពលដំបូងរបស់ក្រុមហ៊ុនTeslaនៅខាងក្រៅអាមេរិកផងដែរ ។

        ទិន្នន័យថ្មីបំផុតបានបង្ហាញថា  ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ  សហគ្រាសវិនិយោគបរទេសដែលបង្កើតឡើងថ្មីនៅប្រទេសចិនមានចំនួន៤៨០៧៨  បានកើនឡើង៣៦.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ។ មជ្ឈដ្ឋានមតិខាងក្រៅសម្គាល់ឃើញថា   ស្របតាមការបង្អង់កំណើនសេដ្ឋកិច្ចសកលនិងការឡើងកម្តៅនៃការប្រកួតប្រជែងនយោបាយភូមិសាស្ត្រ   ទីផ្សារចិនកាន់តែមានភាពទាក់ទាញ "ការវិនិយោគនៅប្រទេសចិន" ក៏បានក្លាយជានិន្នាការសំខាន់និងទូទៅរួចទៅហើយ។

      មិនត្រឹមតែមានក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងៗទៅបើករោងចក្រនិងវិនិយោគទុននៅប្រទេសចិនតែប៉ុណ្ណោះទេ  ថែមទាំងរចនាសម្ព័ន្ធទាក់ទាញការវិនិយោគបរទេសរបស់ប្រទេសចិនក៏កំពុងតែមានភាពប្រសើរឡើងជាបន្តបន្ទាប់ផងដែរ ។ ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ  ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនបានទាក់ទាញការវិនិយោគចំនួន៣៨៦.៦៥ប៊ីលានយាន់ប្រាក់ចិន ស្មើនឹង៣៧.២ភាគរយនៃបរិមាណដើមទុនបរទេសដែលបានប្រើប្រាស់ជាក់ស្តែង ដែលមានកម្រិតខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ក្នុងចំណោមនោះ ការវិនិយោគលើវិស័យឧស្សាហកម្មផលិតបរិក្ខារនិងឧបករណ៍វេជ្ជសាស្ត្រ   ឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិកនិងទូរគមនាគមន៍បានកើនឡើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ជាក់ស្តែងនៃការវិនិយោគបរទេសក្នុងវិស័យសិក្សាស្រាវជ្រាវនិងផលិត ព្រមនិងសេវាកម្មរចនាក៏បានកើនឡើងយ៉ាងលេចធ្លោផងដែរ។

      បើពិនិត្យមើលពីប្រភពនៃការវិនិយោគបរទេសអាចឃើញថា    ការវិនិយោគនៅប្រទេសចិនរបស់អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍មួយចំនួនមានល្បឿនកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងចំណោមនោះ ការវិនិយោគជាក់ស្តែងនៅប្រទេសចិនរបស់អង់គ្លេស បារាំង ហូឡង់ ស្វីស និងអូស្ត្រាលីបានកើនឡើង៩៣.៩ភាគរយ ៩៣.២ភាគរយ ៣៤.១ភាគរយ ២៣.៣ភាគរយនិង១៤.៣ភាគរយដោយឡែកពីគ្នា ។

      សម្រាប់វិនិយោគិនបរទេស   ការវិនិយោគនៅប្រទេសចិនគឺមានន័យថា ឱកាសវិនិយោគ។ ក្រៅពីទីផ្សារទ្រង់ទ្រាយធំសម្បើម  ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អពេញលេញ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ការអភិវឌ្ឍប្រកបដោយភាពបើកទូលាយនិងច្នៃប្រឌិតថ្មី ការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសធ្វើពាណិជ្ជកម្ម ព្រមនិងធនធានមនុស្សយ៉ាងគ្រប់គ្រាន់។ល។  ទាំងអស់នេះ បានផ្តល់ការធានាដល់ការផលិតនិងធ្វើពាណិជ្ជកម្មសម្រាប់សហគ្រាសបរទេស ព្រមទាំងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ពួកគេ។

      មានមនុស្សមួយចំនួនក៏បានកត់សម្គាល់ផងដែរថា  ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ បរិមាណទុនបរទេសដែលប្រទេសចិនបានប្រើប្រាស់ដោយជាក់ស្តែង មានចំនួន១០៤០.៣៣ប៊ីលានយាន់ប្រាក់ចិន  ដែលបានធ្លាក់ចុះ១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។  តើអ្នកផងទាំងពួងយល់យ៉ាងម៉េចចំពោះការប្រែប្រួលនៃទិន្នន័យនេះ? តាមការពិត  នេះមិនខុសប្លែកពីគ្នាពីកំណើននៃសហគ្រាសវិនិយោគបរទេសថ្មីនៅប្រទេសចិនក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២នោះទេ។ បើមើលពីបរិយាកាសខាងក្រៅអាចឃើញថា   ការប្រែប្រួលនៃទំហំវិនិយោគបរទេស  សំខាន់ដោយមកពីរងឥទ្ធិពលពីការធ្លាក់ចុះជាទូទៅនៃការវិនិយោគឆ្លងដែនជាសកល ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយនិងផលប៉ះពាលនៃជំងឺរាតត្បាតកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យជាដើម ។ តាមរបាយការណ៍វិនិយោគពិភពលោកឆ្នាំ២០២៣ដែលចេញផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍនាពេលថ្មីៗនេះបានបង្ហាញថា  ដោយរងឥទ្ធិពលពីកត្តាជាច្រើន  ការវិនិយោគផ្ទាល់បរទេសជាសកលនៅតែបន្តប្រឈមមុខនឹងសម្ពាធធ្លាក់ចុះនៅឆ្នាំនេះដដែល។ ប្រការនេះអាចឃើញថា ការប្រែប្រួលនៃទំហំវិនិយោគបរទេសគឺជាបញ្ហាមានលក្ខណៈសកល។

      ពេលថ្មីៗនេះ  អង្គការនិងស្ថាប័នអន្តរជាតិជាច្រើនដូចជា  អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើមសុទ្ធតែបានតម្លើងការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។ លោកBarnett តំណាងទីមួយនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅប្រទេសចិនបានលើកឡើងថា "ប្រទេសចិននឹងរួមចំណែកប្រហែលមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣"។ អ្នកវិភាគមួយចំនួនបានលើកឡើងថា  ស្របពេលដែលប្រទេសចិនដាក់ចេញគោលនយោបាយពាក់ព័ន្ធជាបន្តបន្ទាប់ ទំហំនិងសមាមាត្រសកលនៃការវិនិយោគបរទេសដែលប្រទេសចិននឹងទាញយកនាពេលអនាគត នឹងកើនឡើងកាន់តែខ្លាំងទៀត។

     ការដែលសហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅវិនិយោគនិងចាក់ឫសក្នុងប្រទេសចិន  មានន័យយ៉ាងដូចម្ត៉េច?  នេះបានបញ្ជាក់ថា  សេដ្ឋកិច្ចចិនកំពុងមានការងើបឡើងវិញនិងប្រសើរឡើងជាបន្តបន្ទាប់  ដែលបានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាទីកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់ការវិនិយោគពិភពលោក  ហើយក៏បញ្ជាក់ទៀតដែរថា"ប្រទេសចិន"បន្ទាប់មួយទៀត នៅតែជាប្រទេសចិនដដែល ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស