ក្រោយពីគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ ដែលកើតនៅស្រុកJishishan ខេត្តGansu មន្ទីរពេទ្យប្រជាជនខេត្តGansu បានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រខាងសុខភាពផ្លូវចិត្តទៅកាន់តំបន់រងគ្រោះភ្លាមៗ ដើម្បីផ្តល់ជំនួយប្រឹក្សាផ្លូវចិត្តដល់ប្រជាជនរងគ្រោះ។ បុគ្គលិកវេជ្ជសាស្ត្របានធ្វើការវាយតម្លៃផ្លូវចិត្តចំពោះប្រជាជនរងគ្រោះគ្រប់មជ្ឈដ្ឋានដូចជាកុមារ មនុស្សចាស់ សាច់ញាតិនៃជនរងគ្រោះស្លាប់បាត់បង់ជីវិតជាដើម ដើម្បីធ្វើអន្តរាគមន៍ផ្លូវចិត្តដោយទាន់ពេលវេលា ទន្ទឹមនឹងនេះក៏បានធ្វើការបណ្តុះបណ្តាលផ្នែកជំនួយផ្លូវចិត្តចំពោះកម្មាភិបាលមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តជាដើម៕