ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ ក្រុមអវកាសយានិកចិនលើយានអវកាស Shenzhou-17 បានបញ្ចប់សកម្មភាពធ្វើការនៅក្រៅកាប៊ីនយានអវកាសលើកទីមួយដោយគាប់ប្រសើរ ។ លោក Tang Hongbo ដែលជា អវកាសយានិកចិនទីមួយវិលត្រឡប់ទៅធ្វើការនៅទីអវកាសវិញបានដើរក្នុងទីអវកាសម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល២ឆ្នាំ ។លោក Tang Shengjie គឺជាអវកាសយានិកចិនដែលធ្វើការនៅក្រៅកាប៊ីនយានអវកាសមានវ័យក្មេងបំផុតទល់ពេលបច្ចុប្បន្ន។
ការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិនបានឱ្យដឹងថា នៅវេលាម៉ោង ២១ និង ៣៥ នាទី ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣(តាមម៉ោងប៉េកាំង) លោក Tang Hongbo លោក Tang Shengjie និងលោក Jiang Xinlin ដែលជាអវកាសយានិកយានអវកាសចិន Shenzhou-17 បានសហការគ្នាយ៉ាងជិតស្និត ដែលបានធ្វើការនៅក្រៅកាប៊ីនយានអវកាសរយៈពេលប្រហែល ៧,៥ ម៉ោង ក្រោមការគាំទ្រពីដៃសិប្បនិម្មិត្តយន្តយានអវកាសនិងបុគ្គលិកបច្ចេកវិទ្យានៅផែនដី បានបំពេញភារកិច្ចតាមកំណត់ដូចជាធ្វើតេស្ដសាកល្បងជួសជុលស្លាបសូឡានៃកាប៊ីនស្នូលTianhe ជាដើម។ អវកាសយានិកលោក Tang Hongbo និង លោក Tang Shengjie បានវិលត្រឡប់ទៅបន្ទប់ពិសោធន៍វិញដោយសុវត្ថិភាព ដែលមានន័យថា សកម្មភាពធ្វើការនៅខាងក្រៅកាប៊ីនយានអវកាសទទួលបានជោគជ័យយ៉ាងពេញលេញ៕