ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុឡើងកម្ដៅនៅទូទាំងពិភពលោក មហាសន្និបាតបម្រែបម្រួលអាកាសធាតុក្រុងប៉ារីសបានបើកធ្វើជាង ២០ ឆ្នាំ បណ្តាប្រទេសនានាមានជម្លោះឥតឈប់ឈរ តែមិនបានឈានដល់ដំណោះស្រាយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាក់ស្តែងណាមួយឡើយ។ អ្វីដែលពិបាកជាងគេគឺនៅត្រង់ថា ប្រទេសចំនួន១៩៥ សុទ្ធតែត្រូវចុះកិច្ចព្រមព្រៀងនេះ ត្រូវការគ្រប់ប្រទេសឯកភាពគ្នា បើទោះជាចុងក្រោយមានប្រទេសមួយប្រឆាំង សូម្បីតែជាប្រទេសតូចក៏ដោយ ក៏កិច្ចព្រមព្រៀងនេះមិនអាចសម្រេចបានដែរ។
ក្នុងរយៈពេលជាង ៣០ ម៉ោងនៅក្រុងប៉ារីស លោក Xi Jinping បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយអ្នកយោបាយបរទេសសំខាន់ៗជាច្រើនរូប។ លោកLaurent Fabius បានមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់លោកនិងគណៈប្រតិភូចិន ដើម្បីជំរុញឱ្យឈានដល់កិច្ចព្រមព្រៀងក្រុងប៉ារីស។ ការជំរុញដោយផ្ទាល់ខ្លួនពីមេដឹកនាំ ជាពិសេសលោកប្រធានរដ្ឋចិន មានសារសំខាន់ណាស់។ បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីមេដឹកនាំចិនទេ យើងមិនអាចឈានដល់កិច្ចព្រមព្រៀងមួយនេះទេ។ ប៉ុន្តែបច្ចុប្បន្ននៅតែត្រូវអនុវត្តកិច្ចព្រមព្រៀងនេះ ចិនដើរតួនាទីសំខាន់ក្នុងផ្នែកនេះ៕