ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ធ្វើការកែទម្រង់និងបើកទូលាយគួរ«ចូលស្ទឹងតាមបត់»
2023-12-22 17:17:53cri
Share with:


ស្នាដៃនិពន្ធដំបូងមានចំណងជើងថា«តើបក្សីទន់ខ្សោយធ្វើម៉េចអាចហោះហើរបានមុនគេ» ក្នុងសៀវភៅ«ចេញផុតពីភាពក្រីក្រ» បានកត់ត្រានូវគំនិតរបស់លោក Xi Jinping លើការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគខាងកើតនៃខេត្ត Fujian ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ ក្នុងអត្ថបទនេះប្រើពាក្យថា "បក្សីទន់ខ្សោយ" ដើម្បីពិពណ៌នាអំពតំបន់ភាគខាងកើតខេត្តFujianដែលក្រីក្រ ហើយបានចង្អុលបង្ហាញថា "ដើម្បីធ្វើឱ្យបក្សីទន់ខ្សោយចេះហោះហើរមុនគេ ហោះហើរបានលឿន និងហោះហើរបានខ្ពស់ យើងត្រូវស្វែងរកវិធីសាស្ត្រដែលអភិវឌ្ឍសេដ្ឋកិច្ចទៅតាមស្ថានភាពក្នុងតំបន់។ "  


នៅពេលនោះ សេដ្ឋកិច្ចនៃក្រុងNingdeជាប់ចំណាត់ថ្នាក់ចុងក្រោយនៅក្នុងខេត្ត Fujian ដែលមានផ្លូវចរាចរណ៍រាំងស្ទះ ពត៌មានខ្វះខាត សេដ្ឋកិច្ចកសិកម្មខ្នាតតូចជាសេដ្ឋកិច្ចដ៏សំខាន់ ហើយសេដ្ឋកិច្ចទំនិញពិបាកអភិវឌ្ឍ។ អត្ថបទនេះបានសម្គាល់ថា តំបន់ខាងកើតខេត្តFujianក្រីក្រស្ថិតនៅលើ"កសិកម្ម" ហើយអាចអភិវឌ្ឍបានក៏ស្ថិតនៅលើ "កសិកម្ម"ផងដែរតំបន់នេះមិនអាចក្លាយជាតំបន់ធូរធារដោយសារសេដ្ឋកិច្ចកសិកម្មខ្នាតតូចនោះទេ ដូច្នេះត្រូវតែចាប់យកវិស័យកសិកម្មធំ


នៅក្នុងអត្ថបទនេះ លោក Xi Jinping បានចង្អុលបង្ហាញពីទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភាគខាងកើតខេត្ត Fujian៖ "ចូលស្ទងតាមបត់ ។ ពោលគឺចាត់ទុកការផលិតស្បៀងជាមូលដ្ឋាន អភិវឌ្ឍភ្នំ សមុទ្រ និងស្រែចម្ការជាមួយគ្នា អភិវឌ្ឍសហគ្រាសក្រុងនិងភូមិនិងអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងនេសាទ។

លោកXi Jinpingទើបតែមានអាយុ ៣៥ឆ្នាំប៉ុណ្ណោះ នៅពេលដែលគាត់លើកឡើងនូវគំនិតនៃ"ចូលស្ទឹងតាមបត់"។ ការលើកឡើងនូវគំនិតនេះកើតចេញពីការគិតពិចារណាយ៉ាងស៊ីជម្រៅរបស់លោកលើ"កសិកម្ម" ហើយក៏ផ្អែកលើការសិក្សាស្រាវជ្រាវនៅមូលដ្ឋានជាច្រើនលើកច្រើនសាររបស់លោកផងដែរ។


ចូលស្ទឹងតាមបត់ភ្នំនៅតែជាភ្នំដដែល ហើយទឹកក៏នៅតែជាទឹកដដែល។ តែគិតគូរតាមភូមិសាស្ត្រតំបន់ ដាក់គោលនយោបាយទៅតាមភូមិ ជៀសវាងភាពដូចគ្នា បង្កើនប្រាក់ចំណូលដល់កសិករ រកបានមធ្យោបាយសម្រាប់អភិវឌ្ឍកសិកម្មនិងជនបទ។


ឧស្សាហកម្មកសិកម្មនិងនេសាទមានលក្ខណៈពិសេសបានក្លាយទៅជា"ក្បាលម៉ាស៊ីន"សម្រាប់កសិករក្នុងការលុបបំបាត់ភាពក្រីក្រ និងប្រែទៅជាមានជីវភាពធូរធារនៅតំបន់ភាគខាងកើតខេត្តFujian ។ បច្ចុប្បន្ននេះ ក្រុងNingde មានសួនតែជាងលានហិតា ត្រីក្អែកពណ៌លឿង សារ៉ាយសមុទ្រ ជីឆាយ និអាហារគ្រឿងសមុទ្រផ្សេងទៀតដែលមានភាពល្បីល្បាញទូទាំងប្រទេស។ការអភិវឌ្ឍនៃកសិកម្មខ្នាតធំបាននាំមកនូវប្រភពចំណូលថ្មីដល់ប្រជាជន

គោលគំនិត "ចូលស្ទឹងតាមបត់" បានផ្តល់អត្តសញ្ញាណតែមួយគត់ដល់ប្រជាជនភូមិនីមួយៗនៅតំបន់ភាគខាងកើតនៃខេត្ត Fujian  ដែលបានចាកចេញពីភាពក្រីក្រ និងមានជីវភាពធូរធារក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ប្រជាជននៃទីក្រុងNingdeសព្វថ្ងៃនេះអាចរៀបរាប់គំរូនៃការអភិវឌ្ឍផ្សេងៗគ្នាក្នុងភូមិនីមួយៗ៖ ស្រុកXiadangមានសួនតែ ស្រុកChixi កាត់បន្ថយភាពក្រីក្រតាមរយៈការអភវឌ្ឍទេសចរណ៍ ភូមិ Baiyangមានសេដ្ឋកិច្ចធូរធារដោយផ្អែកលើឧស្សាហកម្ម ភូមិ Xiaqi ចិញ្ចឹមគ្រំសមុទ្រ ភូមិ Beiqiអភវឌ្ឍទេសចរណ៍ឆ្នេរសមុទ្រជាដើម... ពោលគឺភូមិនីមួយៗអភិវឌ្ឍសេដ្ឋកិច្ចទៅតាមស្ថានភាពរបស់ខ្លួន


របៀប “ចូលស្ទឹងតាមបត់គឺយោងទៅតាមលក្ខខណ្ឌដែលមានស្រាប់របស់ខ្លួន មកកំណត់គោលដៅនិងអនុវត្តគោលនយោបាយខុសៗគ្នា។ នៅក្នុងចរន្តនៃកំណែទម្រង់និងការបើកចំហ គំនិត"ចូលស្ទឹងតាមបត់" បានក្លាយជាសូចនាករណែនាំសម្រាប់សកម្មភាពលុបបំបាត់ភាពក្រីក្រនៅក្នុងទីក្រុងNingde នេះបង្ហាញពីការគិតពិចារណាពីស្ថានភាពជាក់ស្ដែង និងអនុវត្តជាក់ស្ដែង និង ផ្តល់នូវទ្រឹស្ដីវិធីសាស្រ្តសម្រាប់រៀបចំផែនការទៅតាមតំបន់ និងអនុវត្តគោលនយោបាយឱ្យចំគោលដៅ











អ្នកបកប្រែ:张艳萍
ប្លុកពិសេស