ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្រេចបាននូវការស្ទង់ពិនិត្យតាម 3D នូវគ្រោះរញ្ជួយដីក្នុងជម្រៅទឹក ៣ ពាន់ម៉ែត្រជាលើកដំបូង
2023-12-21 14:59:51cri
Share with:

    ថ្ងៃទី២១ ខែធ្នូ ក្រុមសាជីវកម្មប្រេងកាតសមុទ្រចិនបានប្រកាសដំណឹងថា ក្រោយពីធ្វើការជិត ៣ ខែ ប្រព័ន្ធ Haijing ដែលជាបរិក្ខាស្ទង់ពិនិត្យក្នុងសមុទ្រដែលចិនស្រាវជ្រាវនិងផលិតដោយខ្លួនឯងបានបញ្ចប់ការប្រមូលទិន្នន័យ 3D អំពីគ្រោះរញ្ជួយដីក្នុងទំហំ ២៦០០ គីឡូម៉ែត្រការ៉េនៅតំបន់ដីរាងបាតខ្ទះ Zhujiangkou។ នេះជាលើកដំបូងហើយដែលប្រទេសចិនសម្រេចបាននូវការស្ទង់ពិនិត្យតាម 3D នូវគ្រោះរញ្ជួយដីក្នុងជម្រៅទឹក ៣ ពាន់ម៉ែត្រ ដែលជាសញ្ញាកត់សម្គាល់ថាបច្ចេកទេសស្ទង់ពិនិត្យក្នុងសមុទ្រដោយម្ចាស់ការរបស់ចិនទទួលបានសមិទ្ធផលថ្មីដ៏សំខាន់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស