ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiangនាយករដ្ឋមន្ត្រីចិននិងលោកMishustinនាយករដ្ឋមន្ត្រីរុស្ស៊ីធ្វើជា សហអធិបតីក្នុងកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊លើកទី២៨
2023-12-20 11:21:22cri
Share with:



ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ លោក Li Qiang នាយករដ្ឋមន្រ្តីចិននិងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលកំពុងបំពេញទស្សកិច្ចនៅប្រទេសចិនបានធ្វើជាសហអធិបតីក្នុងកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ីលើកទី២៨នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។


លោក Li Qiang បានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីរុស្ស៊ីដោយចាត់ទុកខួបទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីជាឱកាសមួយ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បន្តវេននិងផ្សព្វផ្សាយដោយឥតឈប់ឈរនូវមិត្តភាពប្រពៃណីរវាងចិននិងរុស្ស៊ី ជំរុញឱ្យទំនាក់ទំនងចិននិងរុស្ស៊ីសម្រេចបានការអភិវឌ្ឍកាន់តែច្រើន បន្តបង្កើនផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីដាក់បញ្ចូលកម្លាំងវិជ្ជមាននិងស្ថិរភាពកាន់តែច្រើនដល់ពិភពលោក។


លោក Mishustin បានចូលរួមរំលែកទុក្ខជាមួយភាគីចិនចំពោះករណីគ្រោះរញ្ជួយដីនៅស្រុកJishishanមណ្ឌល Linxia ខេត្ត Gansu ប្រទេសចិនដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស។លោកបានថ្លែងថា ភាគីរុស្ស៊ីរីករាយរួមជាមួយភាគីចិនអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ថាមពលនិងការវិនិយោគជាដើម ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពស៊ីជម្រៅ បង្កើនការសម្របសម្រួលក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិនិងប្រទេសBRICSជាដើម ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនឡើងដល់កម្រិតកាន់តែខ្ពស់។


លោក Li Qiang និងលោក Mishustin ក៏បានរួមគ្នាប្រកាសបិទឆ្នាំផ្លាស់ប្តូរកីឡារវាងចិននិងរុស្ស៊ី២០២២-២០២៣ ហើយភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ី២០២៤-២០២៥ឱ្យបានល្អ។បន្ទាប់ពីកិច្ចជំនួប នាយករដ្ឋមន្ត្រីនៃប្រទសទាំងពីរបានចុះហត្ថលេខាលើ«សេចក្តីថ្លែងការណ៍នៃកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីលើកទី២៨»ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំនៃគណៈកម្មាធិការដែលពាក់ព័ន្ធនឹងឯកសារសហប្រតិបត្តិការទ្វេភាគីជាច្រើន ដូចជាគយ ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យនិងការឃ្លាំងមើលទីផ្សារជាដើម៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស