ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិភពលោកមានហេតុផលទាំងស្រុងមានការរំពឹងទុកចំពោះកំណែទម្រង់និងការបើកទូលាយរបស់ចិន ក៏ដូចជាឱកាសកាន់តែច្រើនដែលនាំមកពីការអនុវត្តគោលនយោបាយនេះ
2023-12-19 12:51:56cri
Share with:

     ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ។ កំណែទម្រង់និងការបើកទូលាយមិនត្រឹមតែបានកែប្រែមុខមាត់របស់ចិនដោយស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោកទៀតផង ។ ជាពិសេសគឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្របើកទូលាយកាន់តែសកម្មនិងម្ចាស់ការ ។

      ចិនបានបង្កើតតំបន់ពាណិជ្ជកម្មសេរីចំនួន២២កន្លែង បានពន្លឿនកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន បានកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ បានដាក់ចេញ«ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស» បានកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។ល។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានប្រែពីការបើកទូលាយតាមរយៈលំហរទំនិញនិងធាតុដើម ទៅជាការបើកទូលាយតាមរយៈប្រព័ន្ធរបប ដូចជាក្បួនច្បាប់ គតិយុត្តិ ការគ្រប់គ្រងនិងស្តង់ដារជាដើមដែលបានបញ្ជាក់ថា “ កំណែទម្រង់និងការបើកទូលាយជាគោលនយោបាយគន្លឹះក្នុងការអភិវឌ្ឍរបស់ប្រទេសចិន ” ។

អ្វីដែលសេដ្ឋកិច្ចបែបបើកទូលាយរបស់ចិនបាននាំមក ដំបូងគឺការរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏ពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក អនុបាតបរិមាណសេដ្ឋកិច្ចសរុបរបស់ចិនក្នុងសេដ្ឋកិច្ចសកល បានកើនឡើងពី១២,៣ភាគរយដល់១៨ភាគរយ ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកល គិតជាមធ្យមក្នុងមួយឆ្នាំៗគឺលើសពី៣០ភាគរយ ។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ចំនួនជាង១៤០ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣នេះ អត្រារួមចណែករបស់សេដ្ឋកិច្ចចិននៅតែនឹងលើសពី៣០ភាគរយដដែល ។ ប្រការនេះបានបង្ហាញថា ប្រទេសចិនជាក្បាលម៉ាស៊ីនដ៏សំខាន់របស់កំណើនសេដ្ឋកិច្ចសកល ហើយមានសារសំខាន់ក្រៃលែងចំពោះសេដ្ឋកិច្ចសកលដែលមានកម្លាំងងើបឡើងវិញទន់ខ្សោយក្នុងពេលបច្ចុប្បន្ននេះ ។

និយាយចំពោះសហគ្រាសពហុជាតិ ពួកគេចែលរំលែកបាននូវផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចចិន ព្រមទាំងទទួលបានឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយនៅប្រទេសចិន ។ក្នុងរយៈពេល១០ឆ្នាំកន្លងមក អនុបាតដែលប្រទេសចិនក្រេបយកទុនបរទេសសកលបានកើនឡើងពី៨,២ភាគរយដល់១១,៤ភាគរយ ។ តាំងពីចូលឆ្នាំនេះមក សហគ្រាសបរទេសជាច្រើនបានបន្ថែមការវិនិយោគនៅប្រទេសចិន ។

  រីឯការបើកទូលាយរបស់ចិន នៅតែជាការបើកទូលាយដែលអាចដឹកនាំនូវចរន្តអភិវឌ្ឍសេដ្ឋកិច្ច ដូចជាសេដ្ឋកិច្ចបៃតងនិងឌីជីថលជាដើម ។ ក្នុងនាមជាប្រទេសធំទីមួយខាងការនាំចេញទំនិញ នៅឆ្នាំ២០២២ ចំណែកទីផ្សាររបស់ចិនលើផ្ទៃអន្តរជាតិបានឡើងដល់១៤,៧ភាគរយ ។

នៅឆ្នាំ២០២២ សេដ្ឋកិច្ចឌីជីថលរបស់ចិនត្រូវជា៤១,៥ភាគរយនៃGDPរបស់ចិន ដែលបានជាប់ចំណាត់ថ្នាក់ទី២នៅលើពិភពលោក ។ អ្នកវិភាគបានលើកឡើងថា ប្រទេសចិនទទួលបានឧត្តមភាពយ៉ាងខ្លាំងលើវិស័យភាពវៃឆ្លាតសិប្បនិមិ្មត ថាមពលថ្មីនិងបច្ចេកវិទ្យាជីវសាស្ត្រជាដើម ចិនបានកាន់លំដាប់ឈានមុខរហូតដល់ដើរតួនាទីដឹកនាំថែមទៀត ។ ការអភិវឌ្ឍបច្ចេកទេសឌីជីថលរបស់ចិនបាននិងកំពុងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានា ហើយក៏បានបំពេញបន្ថែមកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។

អ្វីដែលសំខាន់ជាងទៀត គឺទស្សនៈស្តីពីការបើកទូលាយចំពោះបរទេសដែលប្រទេសចិនបានអនុវត្តជាប់រហូត និងកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ បាននាំមកនូវមុខមាត់ថ្មីដល់ប្រព័ន្ធអភិបាលកិច្ចសកល ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា និងស្វាគមន៍ពិភពលោកចែករំលែកកាលានុវត្តភាពរបស់ចិន ។ សូមយកកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាឧទាហរណ៍ ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្រោងនេះបានជំរុញការវិនិយោគដែលមានទំហំជិតមួយទ្រីលានដុល្លារអាមេរិក បានបង្កើតឱកាសការងារចំនួន៤២ម៉ឺនដល់ប្រទេសរួមគ្នាកសាង និងជួយឱ្យមនុស្សចំនួន៤០លាននាក់បំរះខ្លួនចេញពីភាពក្រីក្រ ។

      សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំ២០២៣ដែលទើបបានបញ្ចប់ បានលើកឡើងវិធានការថ្មីមួយចំនួនអំពី “ការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់”។ ពិភពលោកមានហេតុផលទាំងស្រុងមានការរំពឹងទុកចំពោះកំណែទម្រង់និងការបើកទូលាយរបស់ចិន ក៏ដូចជាឱកាសកាន់តែច្រើនដែលនាំមកពីការអនុវត្តគោលនយោបាយនេះ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស