ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ពិធីដាក់ឱ្យប្រើប្រាស់ខ្សែផ្លូវទេសចរណ៍ជុំវិញកោះHainanបានរៀបចំធ្វើនៅទីក្រុងHaikou នេះគឺមានន័យថា ខ្សែផ្លូវទេសចរណ៍ជុំវិញកោះHainanបានដាក់់ឱ្យប្រើប្រាស់ទាំងស្រុង។
សូមបញ្ជាក់ថា ខ្សែផ្លូវទេសចរណ៍ជុំវិញកោះHainanមានមានប្រវែងសរុប៩៨៨គីឡូម៉ែត្រដែលឆ្លងកាត់ទីក្រុងនិងស្រុកចំនួន១២តាមមាត់សមុទ្រ ដូចជាក្រុងHaikou ក្រុងWenchangនិងក្រុងQionghai ជាដើមដែលបានតភ្ជាប់ជាមួយផ្លូវដែកល្បឿនលឿន ផ្លូវល្បឿនលឿននិងផ្លូវជាតិដែលបង្កើតទៅជាប្រព័ន្ធគមនាគមន៍ដែល”ចូលកោះHainanលឿននិងដើរកម្សាន្តលើកោះHainanតាមចិត្ត”។ផ្លូវនេះបានឆ្លងកាត់តំបន់រមណីយដ្ឋានចំនួន៨៤កន្លែងដែលជាប្រភេទទេសចរណ៍៩ខុសៗគ្នា ហាក់ដូចជាខ្សែកគជ់មួយខ្សែដែលបានតភ្ជាប់នូវតំបន់រមណីយដ្ឋានដ៏ស្រស់ស្អាតលើកោះHainan៕