សិប្បកម្មដេរប៉ាក់របស់ជនជាតិZang ជាសិប្បកម្មដែលមានលក្ខណៈពិសេសបំផុតមួយក្នុងចំណោមវប្បធម៌ប្រពៃណីជនជាតិភាគតិចចិន។ សិប្បកម្មដេរប៉ាក់នៃស្រុក Hainan ខេត្ត Qinghai ប្រទេសចិនមានប្រវត្តិសាស្ត្រជាង១២០០ឆ្នាំហើយ ក្នុងដំណើរអភិវឌ្ឍន៍ដ៏យូរលង់ បានរៀនសូត្រនិងប្រមូលផ្តុំមធ្យោបាយសិប្បកម្មគ្រប់ប្រភេទនៃវប្បធម៌ចិននៅភូមភាគកណ្តាល វប្បធម៌អាស៊ីកណ្តាល-អាស៊ីខាងលិច និងវប្បធម៌ពុទ្ធសាសនានៃតំបន់Xizang។ ជាបណ្តើៗ វាបានក្លាយជាវប្បធម៌តំបន់ខ្ពង់រាប Qinghai-Xizang ដែលប្រកបដោយលក្ខណៈពិសេសនៃជនជាតិ៕