ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិនកំពុងជំរុញអភិបាលកិច្ចអាកាសធាតុសកលយ៉ាងសកម្មដោយក្នុងនាមជាតួអង្គ៥យ៉ាង
2023-12-12 16:25:58cri
Share with:

      “ប្រទេសចិនធ្វើការបានល្អក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ចិនបានដើរតាមាគ៌ាដ៏ត្រឹមត្រូវ ។” ក្នុងមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៨ (COP28)ដែលបើកធ្វើនៅទីក្រុងឌូបៃ លោកAbdulla Ahmed Al Mandousប្រធានអង្គការឧតុនិយពិភពលោកបានវាយតម្លៃដូចពោលខាងលើ ។ ជានិច្ចកាល ប្រទេសចិនតែងតែដើរតួអង្គ៥យ៉ាងក្នុងការជំរុញអភិបាលកិច្ចអាកាសធាតុសកលយ៉ាងសកម្ម កិច្ចខិតខំប្រឹងប្រែងរបស់ចិនទទួលបានការទទួលស្គាល់ពីបណ្តាភាគីនានា ដែលបានបំពេញបន្ថែមថាមពលវិជ្ជមានដល់COP២៨

      តួអង្គទី១៖សមាជិកដ៏សំខាន់នៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ

      តាមទិន្នន័យរបស់ធនាគារពិភពលោកឱ្យដឹងថា នៅឆ្នាំ២០២២ ប្រាក់ចំណូលសរុបនៃប្រជាជនចិនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ១២៨៥០ដុល្លារអាមេរិក ។ បើគិតតាមសន្ទស្សន៍អន្តរជាតិដែលត្រូវទទួលស្គាល់ជាទូទៅអំពីប្រទេសចំណូលខ្ពស់ ពោលគឺប្រាក់ចំណូលសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗលើសពី១៣៨៤៥ដុលារអាមេរិកនិងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិរបស់អង្គការសហប្រជាជាតិលើសពី០,៨ជាដើម សន្ទស្សន៍របស់ចិនសុទ្ធតែមិនទាន់លើសពីខ្សែបន្ទាត់មូលដ្ឋានរបស់ប្រទេសចំណូលខ្ពស់នៅឡើយ ។ ដូច្នេះ តួអង្គរបស់ប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ គឺជាការពិតជាក់ស្តែងដែលមិនអាចប្រកែកបាន ។

      តួអង្គទី២៖តួអង្គសេដ្ឋកិច្ចងើបឡើងថ្មីដែលមានទំនួលខុសត្រូវមិនដែលកែប្រែក្នុងប្រវត្តិសាស្ត្រ

      មិនថាបរិមាណបញ្ចេញកាបូនក្នុងប្រវតិ្តសាស្ត្រ ឬក៏ការបញ្ចេញកាបូនសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ ទិន្នន័យរបស់ចិនសុទ្ធតែទាបជាងប្រទេសអភិវឌ្ឍន៍សំខាន់ៗយ៉ាងច្រើន ។ ទំនួលខុសត្រូវក្នុងប្រវត្តិសាស្ត្ររបស់ចិនមិនដែលកែប្រែទេ ចិនកំពុងព្យាយាមឆ្លើយតបនឹងការប្រឈមដែលនាំមកដោយបម្រែប្រួលអាកាសធាតុ ។

      តួអង្គទី៣៖ អ្នករួមចំណែកក្នុងការអភិវឌ្ឍបែបលោតផ្លោះនៃការធ្វើបរិវត្តកម្មថាមពល

      ក្នុងរយៈពេលយូរ ប្រទេសចិនបានផ្តោតសំខាន់ទៅលើការជំរុញការអភិវឌ្ឍនិងប្រើប្រាស់ដោយទ្រង់ទ្រាយធំនូវថាមពលមិនមែនហ្វូស៊ីល បន្តធ្វើឱ្យរចនាសម័្ពន្ធថាមពលមានសុក្រឹតភាព ។ ក្រៅពីនេះ ប្រទេសចិនបានពង្រីកថែមមួយកម្រិតទៀតនូវកម្រិតច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យថាមពលអាចកកើតឡើងវិញកាត់បន្ថយដើមទុន ។ ប្រទេសចិនផ្គត់ផ្គង់បរិក្ខារផលិតអគ្គិសនីខ្យល់និងអគ្គិសនីថាមពលប្រព័ន្ធPVនៅលើពិភពលោកចំនួន៥០ភាគរយនិង៨០ភាគរយដោយឡែកពីគ្នា ដែលបានចាក់គ្រឹះដ៏រឹងមាំ ដើម្បីធ្វើការរៀបចំចាត់ចែងចំពោះថាមពលអាចកកើតឡើងវិញដោយទ្រង់ទ្រាយធំ ក៏ដូចជាបានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការជំរុញការធ្វើបរិវត្តកម្មថាមពលបៃតងនិងកាបូនទាបនៅលើពិភពលោកទាំងមូល ។

      តួអង្គទី៤៖ អ្នកប្រតិបតិ្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍដោយស៊ីសង្វាក់គ្នារវាងសេដ្ឋកិច្ចសង្គមនិងបរិស្ថាន

      ចាប់ពីឆ្នាំ២០១៣រហូតដល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនសម្រេចបាននូវកំណើនប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំៗ ចំនួន៣ភាគរយ ហើយនេះបានផ្តល់ការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងមួយឆ្នាំៗ ចំនួន៦,២ភាគរយ ដែលបានជំរុញការធ្វើបរិវត្តកម្មថាមពលបៃតងនិងកាបូនទាបដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយឈរលើមូលដ្ឋាននៃការធានាសន្តិសុខផ្នែកថាមពល ស្បៀងអាហារ អាកាសធាតុនិងបរិស្ថាន ។

      តួអង្គទី៥៖ អ្នកប្រតិបតិ្តជាក់ស្តែងក្នុងការជំរុញដំណើរពហុភាគីនៃអភិបាលកិច្ចអាកាសធាតុសកល

      ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ប្រទេសចិននិងបណ្តាភាគីនានា ដូចជាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ជាដើម បានបង្កើនកិច្ចសន្ទនាអំពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ក្នុងន័យរួមគ្នាស្វែងរកផលប្រយោជន៍រួម ។ ព្រមពេលជាមួយគ្នានេះ ក៏បានជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយលក្ខណៈស្ថាបនា ជំរុញឱ្យបណ្តាប្រទេសនានាចែករំលែកបទពិសោធនិងផ្លាស់ប្តូរការអនុវត្តជាក់ស្តែងល្អបំផុត ក្នុងន័យដោះស្រាយបញ្ហាពិបាកក្នុងកិច្ចចរចាអំពីអាកាសធាតុសកល ជំរុញការឈានដល់មតិឯកភាពរួមដែលប្រកបដោយលក្ខណៈបរិយាប័ន្ន តម្លាភាពនិងភាពប្រាកដប្រជាថែមទៀត ក៏ដូចជាជំរុញដំណើរអភិបាលកិច្ចអាកាសធាតុពហុភាគីឱ្យទទួលបានការរីកចម្រើនយ៉ាងសកម្ម ។

COP២៨គឺជាវេទិកាមួយរបស់មនុស្សជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ ប្រទេសចិនបាននិងកំពុងដើរតួនាទីមានលក្ខណៈស្ថាបនា ដើម្បីកសាងពិភពលោកដ៏ស្រស់ស្អាតជាមួយបណ្តាភាគីនានា៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស