ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិនអភិវឌ្ឍន៍ជានិរន្តរភាព ពិភពលោកទើបអាចកាន់តែមានវិបុលភាព
2023-12-07 12:58:11cri
Share with:

 នៅមជ្ឈមណ្ឌលរថយន្តអគ្គិសនីមួយរបស់ប្រទេសចិន វិស្វករទាំងឡាយនៃក្រុមហ៊ុនរថយន្ត Volkswagen របស់អាល្លឺម៉ង់កំពុងស្វែងរកការបំផុសគំនិតនិងបទពិសោធន៍ ដើម្បីស្វែងយល់ពីតើធ្វើយ៉ាងម៉េចទើបអាចពន្លឿនល្បឿនផលិតកម្ម ។ ពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែតThe Wall Street Journal  របស់អាមេរិកបានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា សហគ្រាសរថយន្តប្រទេសប៉ែកខាងលិចរៀនសូត្រនិងដេញតាមសហគ្រាសរថយន្តអគ្គិសនីរបស់ចិនបានពិពណ៌នាអំពីទិដ្ឋភាពដូចពោលខាងលើ ។

ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ចំនួនលក់ដូររថយន្តថាមពលថ្មីរបស់ចិនបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ។ នេះជារូបភាពមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសចិនដ៏ផុលផុស ។ បើឈរលើមុំអន្តរជាតិ អ្នកផងទាំងពួងនឹងយល់ច្បាស់ពីសេដ្ឋកិច្ចរបស់ចិនថែមមួយកម្រិតទៀត ។

ល្បឿនកំណើនសេដ្ឋកិច្ចជាសន្ទស្សន៍ដែលយើងអាចមើលឃើញដោយផ្ទាល់ ។ ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។ ក្នុងពេលដំណាលគ្នា ល្បឿនកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូគឺ២,៤ភាគរយនិងប្រហែល០,៥ភាគរយដោយឡែកពីគ្នា ។ សេដ្ឋកិច្ចរបស់ចិនកើនឡើង៥ភាគរយ មានគេនិយាយថា ជិតនឹងដួលរលំហើយ តែសេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើង២ភាគរយ គេបែរជានិយាយថាប្រកបដោយវិបុលភាពទៅវិញ ។ ចំពោះមតិដែលគ្មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចរបស់ចិនទាំងនោះ លោក Neil Bush ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិទំនាក់ទំនងរវាងអាមេរិកនិងចិន George Bush មិនឯកភាពទេ ។ នេះបានតំណាងមតិរបស់ឥស្សរជននិងអង្គការអន្តរជាតិជាច្រើន ។

ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនឆ្នាំ២០២៣ឡើងដល់៥,៤ភាគរយនិង៥,២ភាគរយ ។ អង្គការពាណិជ្ជកម្មជាច្រើនដូចជា ក្រុមហ៊ុន JP Morgan ក្រុមហ៊ុន Morgan Stanley និងក្រុមសាជីវកម្ម Citi ជាដើមក៏បានដើរតាមបន្តទៀត ដែលសុទ្ធតែដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនឆ្នាំនេះលើសពី៥ភាគរយ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានព្យាករណ៍ថា អត្រារួមចំណែកនៃសេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំនេះនឹងលើសពី៣០ភាគរយ ។ តើអនាគតសេដ្ឋកិច្ចរបស់ចិននឹងមានសភាពយ៉ាងណា? អង្គការអន្តរជាតិភាគច្រើនសុទ្ធតែបានផ្តល់ការវិនិច្ឆ័យជាឯកច្ឆ័ន្ទ ។

ក្រឡេកមកមើលសហគ្រាសពហុជាតិវិញ ពីខែមករាដល់ខែតុលាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសថ្មីដែលវិនិយោគទុនដោយសហគ្រាសបរទេសចំនួន៤១៩៤៧ ដែលបានកើនឡើង៣២,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងចក្ខុវិស័យនៃសហគ្រាសពហុជាតិជាច្រើន ធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនគឺមានន័យថា ងាយស្រួល ។ ឧស្សាហកម្មផលិតកម្មរបស់ចិនមានប្រភេទឧស្សាហកម្មច្រើនបំផុតនិងប្រព័ន្ធឧស្សាហកម្មពេញលេញបំផុតលើទូទាំងពិភពលោក ហើយទ្រង់ទ្រាយឧស្សាហកម្មផលិតកម្មរបស់ចិនបានកាន់លំដាប់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញឈានមុខគេលើពិភពលោកក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ បរិមាណសរុបនៃបុគ្គលិកសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របស់ចិនបានរក្សាចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ដែលបានបំផុសកម្លាំងច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ។

ក្រៅពីនេះ ការវិនិយោគផ្ទាល់នៅប្រទេសចិនពីប្រទេសអភិវឌ្ឍន៍មួយចំនួនបានកើនឡើងជាច្រើន ។ ពីខែមករាដល់ខែតុលាឆ្នាំនេះ ការវិនិយោគជាក់ស្តែងចំពោះប្រទេសចិនរបស់ប្រទេសកាណាដា អង់គ្លេស បារាំង ស្វីសនិងហូឡង់បានកើនឡើង១១០,៣ភាគរយ ៩៤,៦ភាគរយ ៩០ភាគរយ ៦៦,១ភាគរយ និង៣៣ភាគរយដោយឡែកពីគ្នា ។ អ្វីដែលកាន់តែសំខាន់គឺ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមិនត្រឹមតែជា រោងចក្រពិភពលោកប៉ុណ្ណោះទេ ។ ចិនកំពុងក្លាយជា អ្នកនាំផ្លូវក្នុងវិស័យការអភិវឌ្ឍបៃតងនិងសេដ្ឋកិច្ចឌីជីថលជាដើម ក៏ដូចជាបាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចពិភពលោកផងដែរ ។

បើឈរលើមុំអន្តរជាតិ មជ្ឈដ្ឋានខាងក្រៅមើលកាន់តែច្បាស់ចំពោះសេដ្ឋកិច្ចរបស់ចិន ។ យ៉ាងណាក៏ដោយ ការប្រកាន់ទុទិដ្ឋិនិយមចំពោះប្រទេសផ្សេងទៀតមិនអាចនាំឱ្យខ្លួនឯងរីកចម្រើនកាន់តែល្អប្រសើរនោះទេ ចិនអភិវឌ្ឍន៍ជានិរន្តរភាព  ពិភពលោកទើបអាចកាន់តែមានវិបុលភាព ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស