ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្វីដែលខ្វះខាតក្នុងការធ្វើអភិបាលកិច្ចអាកាសធាតុសកលមិនត្រឹមតែជាពាក្យសន្យាតាមតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏រឹតតែជាប្រតិបត្តិការជាក់ស្តែងផងដែរ
2023-12-06 15:24:14cri
Share with:

    "ខ្ញុំបានមើលឃើញទួរប៊ីនខ្យល់ បន្ទះថាមពលសូឡានិងឧបករណ៍ផ្ទុកថាមពលរាប់ពាន់ថាមពលអគ្គិសនីត្រូវបានបញ្ជូនទៅដល់ទីក្រុងប៉េកាំងតាមរយៈខ្សែបណ្តាញចែកចាយអគ្គិសនី ។ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុមានភាពអស្ចារ្យគួរឱ្យភ្ញាក់ផ្អើរណាស់" ។ នាពេលថ្មីៗកន្លងទៅនេះ លោក Neil Bush ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិទំនាក់ទំនងរវាងអាមេរិកនិងចិនបានពិពណ៌នាអំពីទិដ្ឋភាពដែលលោកបានមើលឃើញនៅតំបន់វាលខ្សាច់និងវាលថ្មខ្សាច់ដែលឋិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសចិនកាលពីដើមឆ្នាំនេះ ។

    គិតត្រឹមចុងខែកញ្ញា ឆ្នាំនេះ ចំណុះសរុបនៃការផលិតអគ្គិសនីដើរដោយថាមពលខ្យល់ថ្មីរបស់ចិនបានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ហើយចំណុះសរុបនៃការផលិតអគ្គិសនីដើរដោយថាមពលខ្យល់របស់ចិនក៏បានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នាផងដែរដែលត្រូវជាលើសពី ៥០ ភាគរយនៃទីផ្សារសកល ។ នាពេលបច្ចុប្បន្ននេះ ចំណុះសរុបនៃការផលិតថាមពលអគ្គិសនីដើរដោយប្រព័ន្ធ PV នៅទូទាំងពិភពលោកមានចំនួនជិតពាក់កណ្តាលនៅក្នុងប្រទេសចិន រថយន្តដើរដោយថាមពលស្អាតមានចំនួនលើសពីពាក់កណ្តាលកំពុងបើកបរនៅក្នុងប្រទេសចិន ហើយទំហំផ្ទៃដីដាំដុះរុក្ខជាតិបៃតងថ្មីនៅទូទាំងពិភពលោកប្រហែលមានមួយភាគបួន គឺមកពីប្រទេសចិន ។ល។

    ឆ្លងតាមរយៈទិន្នន័យទាំងនេះ វាធ្វើឱ្យអ្នកផងមិនពិបាកយល់ថា ហេតុអ្វីបានជាការរួមចំណែករបស់ប្រទេសចិនអាចទទួលបានការយកចិត្តទុកដាក់ពីបណ្តាភាគីនានានៅក្នុងមហាសន្និបាតភាគីហត្ថលេខីលើកទី ២៨ នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ(COP28)ដែលកំពុងបើកធ្វើនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ។

    បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នានៅលើភពផែនដីប្រហែលមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ធាតុអាកាសជ្រុលខ្លាំងកើតមានជាញឹកញាប់ បម្រែបម្រួលអាកាសធាតុបានក្លាយជាវិបត្តិពិតប្រាកដ ។ អង្គការឧតុនិយមពិភពលោកបានចេញផ្សាយរបាយការណ៍នាថ្ងៃបើកមហាសន្និបាត COP28 ដោយបានប្រកាសថា ឆ្នាំ ២០២៣ ជាឆ្នាំដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិចាប់ពីមានកំណត់ត្រាមកនៅទូទាំងពិភពលោក ។

    ដោយសារតែប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង បានជាមហាសន្និបាត COP28 លើកនេះរំពឹងថា នឹងធ្វើការបូកសរុបជាសកលជាលើកដំបូងតាមរយៈសភាពការណ៍អនុវត្ត«កិច្ចព្រមព្រៀងទីក្រុងប៉ារីស»ដើម្បីរកបានគម្លាត ក៏ដូចជាដាស់តឿនឱ្យអ្នកផងទាំងពួងចាត់ប្រតិបតិ្តការកាន់តែមានប្រសិទ្ធភាព ក្នុងន័យកាត់បន្ថយការប្រើប្រាស់ថាមពលហ្វូស៊ីលនិងការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ហើយធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់កម្រិតឡើងក្តៅនៃសីតុណ្ហភាពឱ្យស្ថិតនៅរង្វង់ ១,៥ អង្សា ។

    ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើទូទាំងពិភពលោក ប្រទេសចិនបានដើរតួនាទីជំរុញដ៏សំខាន់ក្នុងការជំរុញការឈានដល់និងការចូលជាធរមាននៃ«កិច្ចព្រមព្រៀងប៉ារីស» ហើយក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅយូរអង្វែងជាប់រហូតផងដែរ ។ ប្រទេសចិនបានចាត់ទុកការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាយុទ្ធសាស្ត្រជាតិ បានអភិវឌ្ឍថាមពលកកើតឡើងវិញ ជំរុញការកែសម្រួលនៃឧស្សាហកម្ម ថាមពលនិងរចនាសម្ព័ន្ធគមនាគមន៍និងដឹកជញ្ជូន ក៏ដូចជាបង្កើតទីផ្សារកាបូនដែលមានទ្រង់ទ្រាយធំបំផុតក្នុងការគ្របដណ្តប់លើការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់លើពិភពលោក ។ល។ នៅឆ្នាំ ២០២២ ការបញ្ចេញកាបូនិចរបស់ចិនបានធ្លាក់ចុះលើសពី ៥១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ហើយអនុបាតនៃការប្រើប្រាស់ថាមពលឥន្ធនៈមិនមែនហ្វូស៊ីលបានឡើងដល់ ១៧,៥ ភាគរយ ។

    អ្វីដែលខ្វះខាតក្នុងការធ្វើអភិបាលកិច្ចអាកាសធាតុសកល មិនត្រឹមតែជាពាក្យសន្យាតាមតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏រឹតតែជាប្រតិបត្តិការជាក់ស្តែងផងដែរ ។ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ គ្មានប្រទេសណាមួយអាចគេចវេះរួចបានទេ ។ ការអនុវត្តពហុភាគីនិយមដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល ឆ្លើយតបយ៉ាងពេញលេញចំពោះកង្វល់របស់ប្រទេសកំពុងអភិវឌ្ឍន៍ សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការដើម្បីជំរុញការធ្វើបរិវត្តកម្មបៃតង ទើបជាមធ្យោបាយជាមូលដ្ឋានសម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស