ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ផលិតកម្មឆ្លាតវៃ"នៃប្រទេសចិនពោរពេញទៅដោយកម្លាំងរស់រវើកយ៉ាងខ្លាំង
2023-12-06 10:41:20cri
Share with:

      សន្និសីទផលិតកម្មឆ្លាតវៃពិភពលោកឆ្នាំ២០២៣នឹងប្រារព្ធធ្វើនៅទីក្រុងNanjingប្រទេសចិនពីថ្ងៃទីដល់ទីខែធ្នូ ទ្រង់ទ្រាយ លំដាប់ថ្នាក់និងចំនួនផលិតផលត្រូវដាក់តាំងបង្ហាញនៅសន្និសីទផលិតកម្មឆ្លាតវៃពិភពលោកឆ្នាំនេះសុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត។ ពិព័រណ៍ផលិតកម្មឆ្លាតវៃពិភពលោកដែលបានធ្វើឡើងក្នុងពេលដំណាលគ្នាមានទំហំតាំងពិព័រណ៍៦ម៉ឺនម៉ែត្រការ៉េដែលបានរៀបចំការតាំងពិព័រណ៍ពិសេសធំចំនួន៤ ពាណិជ្ជករចំនួនជាង៣៩០ដែលមកពីប្រទេសនិងតំបន់ចំនួន១០លើពិភពលោកបានចូលរួមពិព័រណ៍លើកនេះ ក្នុងនោះ ក៏បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសសំខាន់ៗក្នុងមុខរបរនានាលើសពី៤០ផងដែរ។

      ស្របនឹងពេលដែលការធ្វើបដិវត្តន៍ផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មជុំថ្មីទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ផលិតកម្មឆ្លាតវៃបាននិងកំពុងណែនាំទិសដៅនៃការអភិវឌ្ឍនិងនវានុវត្តន៍នៃឧស្សាហកម្មផលិតកម្មសកល។ ក្នុងដំណាក់កាលដែលក្តាប់ជាប់ការធ្វើបរិវត្តកម្មនៃឧស្សាហកម្មផលិតកម្មនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សន្និសីទផលិតកម្មឆ្លាតវៃពិភពលោកបានក្លាយជាវេទិកាជាន់ខ្ពស់ក្នុងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិតកម្មឆ្លាតវៃ ក្នុងពេលជាមួយគ្នានេះ វាក៏ជាបង្អួចដ៏សំខាន់សម្រាប់ឱ្យប្រទេសចិនបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវសមិទ្ធផលអភិវឌ្ឍន៍ផ្នែកផលិតកម្មឆ្លាតវៃផងដែរ។

      ការស្វែងរកផលិតកម្មឆ្លាតវៃបានក្លាយជាគំនិតឯកភាពរួមក្នុងការជំរុញឱ្យឧស្សាហកម្មនានានៃប្រទេសចិនទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ សូមយកក្រុងNanjingដែលជាទីតាំងរៀបចំពិព័រណ៍ផលិតកម្មឆ្លាតវៃពិភពលោកជាឧទាហរណ៍ នៅឆ្នាំ២០២២ តម្លៃផលិតកម្មសរុបខាងឧស្សាហកម្មនៃទីក្រុងNanjingគឺបានលើសពី១.ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង.% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ក្នុងនោះ មុខរបរ គ្រឿងបរិក្ខារដែលផលិតដោយភាពឆ្លាតវៃដែលយកមនុស្សយន្តឧស្សាហកម្ម ឧបករណ៍ស្វ័យប្រវត្តិកម្មពេលេញ គ្រឿងបរិក្ខារចរាចរណ៍ទំនិញឆ្លាតវៃនិងប្រព័ន្ធគ្រប់គ្រងដោយភាពឆ្លាតវៃជាតំណាបានកើនឡើងយ៉ាងឆាប់រហ័ស ចំណេញអាជីវកម្មនៃសហគ្រាសជាង១៤០០នៃខ្សែសង្វាក់ឧស្សាហកម្មអំពីគ្រឿងបរិក្ខារដែលផលិតដោយភាពឆ្លាតវៃនៅទូទាំងទីក្រុងបានកើនឡើង២៣.% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ខ្សែសង្វាក់ឧស្សាហកម្មអំពីគ្រឿងបរិក្ខារដែលផលិតដោយភាពឆ្លាតវៃនៃទីក្រុងNanjingបានសម្រេចចំណេញអាជីវកម្មលើសពី២សែនលានយាន់ប្រាក់ចិន។

ក្រោមរលកសេដ្ឋកិច្ចឌីជីថល “ផលិតកម្មឆ្លាតវៃ”ជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើឱ្យប្រទេសជាតិមានភាពខ្លាំងក្លា និងជាផ្លូវសម្រាប់ធ្វើឱ្យប្រទេសេជាតិមានភាពខ្លាំងក្លាក្នុងការធ្វើឧស្សាហូបនីយកម្មបែបថ្មី ហើយក៏ជាវិស័យដ៏សំខាន់របស់ការវិនិយោគទុនបរទេសផងដែរ ។ ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយបានបង្ហាញថា ពីខែមករា ដល់ខែតុលា ឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន៩៨៧០១០លានប្រាក់យាន់ចិន ក្នុងនោះឧស្សាហកម្មផលិតកម្មបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន២៨៣៤៤០លានប្រាក់យាន់ចិន ដែលបានកើនឡើង១,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន រីឯទុនបរទេសដែលឧស្សាហកម្មផលិតកម្មបច្ចេទេសខ្ពស់បានប្រើប្រាស់ជាក់ស្តែងបានកើនឡើង៩,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្រៅពីនេះ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ នៅប្រទេសចិន បានបង្កើតសហគ្រាសទុនបរទេសថ្មីចំនួន៤១៩៤៧សហគ្រាស ដែលបានកើនឡើង ៣២,១ ភាគ រយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

   ការច្នៃប្រឌិតថ្មីនិងការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាជាកាលានុវត្តភាពអភិវឌ្ឍន៍ដែលសហគ្រាសបរទេសយកចិត្តទុកដាក់ក្រៃលែង ។ ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានធ្វើការស្ទង់ប្រជាមតិចំពោះសហគ្រាសបរទេសចំនួន៧រយ ក្នុងនោះមាន៦៧ភាគរយគឺជាសហគ្រាសផលិតកម្ម ។ លទ្ធផលនៃការស្ទង់ប្រជាមតិបានបង្ហាញថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នាថា ការច្នៃប្រឌិតថ្មីនិងការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាជាកាលានុវត្តភាពអភិវឌ្ឍន៍ធំជាងគេក្នុងទីផ្សារចិន ។

      ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ នៅប្រទេសចិន មុខរបរផលិតបរិក្ខារនិងឧបករណ៍វេជ្ជសាស្ត្រ និងមុខរបរផលិតបរិក្ខារទូរគមនាគមន៍និងអេឡិចត្រូនិក បានប្រើប្រាស់ទុនបរទេសជាក់ស្តែងកើនឡើង៣៤,៦ភាគរយនិង១៤,៨ភាគរយដោយឡែកពីគ្នា ។ សហគ្រាសបរទេសជាច្រើនបានអះអាងថា ប្រទេសចិនមានសមត្ថភាពសិក្សាស្រាវជ្រាវនិងច្នៃប្រឌិតថ្មីខាងបច្ចេកទេសកម្រិតខ្ពស់ ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការផលិតនិងសិក្សាស្រាវជ្រាវជាដើមរបស់សហគ្រាស ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនីមួយៗ និងលទ្ធផលវិនិយោគនីមួយៗ បានសឱ្យឃើញនូវជំនឿចិត្តរបស់ទុនបរទេសដែលមានសុទិដ្ឋិនិយមជាបន្តបន្ទាប់ចំពោះ “ផលិតកម្មរបស់ចិន”  ។

    ពី“ផលិតកម្ម”ទៅដល់ “ផលិតកម្មឆ្លាតវៃ” គ្រាន់តែខុសគ្នាត្រង់ពាក្យពេចន៍បន្តិចប៉ុណ្ណោះ តែវាបង្ហាញឱ្យឃើញនូវនិន្នាការថ្មីបំផុតរបស់ឧស្សាហកម្មផលិតកម្មសកល ដែលបាននិងកំពុងអភិវឌ្ឍទៅកាន់កម្រិតខ្ពស់និងភាពឆ្លាតវៃ ។ រីឯឧស្សាហកម្មផលិតកម្មរបស់ចិនក៏បានធ្វើបរិវត្តកម្មទៅកាន់ភាពឆ្លាតវៃ ព្រមនិងបានចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចសហប្រតិបតិ្តការនៃផលិតកម្មឆ្លាតវៃសកលផងដែរ ។ “ផលិតកម្មឆ្លាតវៃ” នឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ហើយនឹងផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ក៏ដូចជានឹងធ្វើឱ្យប្រជាជនកាន់តែច្រើនអាចចែករំលែកផលប្រយោជន៍អភិវឌ្ឍន៍ផងដែរ !




អ្នកបកប្រែ:郭翔青
ប្លុកពិសេស