ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Huang Renwei បញ្ញាវ័នដ៏ល្បីឈ្មោះ៖ ការលាចាកលោករបស់លោក Kissinger នឹងលើកទឹកចិត្តដល់ទំនាក់ទំនងអន្តរជាតិឱ្យបើកយុគសម័យថ្មី
2023-12-03 17:17:42cri
Share with:

      ពេលផ្តល់បទសម្ភាសន៍ពិសេសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  លោកបណ្ឌិត Huang Renwei  អនុប្រធានពិសេសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនវានុវត្តនិងការរីកចម្រើនជាតិចិនបានលើកឡើងថា  លោកHenry Kissingerអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកតំណាងដល់យុគសម័យមួយ ប៉ុន្តែការលាចាកលោករបស់លោកមិនបានបញ្ចប់សម័យណាមួយនោះទេ ផ្ទុយទៅវិញគឺលើកទឹកចិត្តដល់ទំនាក់ទំនងអន្តរជាតិឱ្យបើកយុគសម័យថ្មី។

      កិច្ចប្រជុំអន្តរជាតិស្តីពីយល់ដឹងអំពីប្រទេសចិនឆ្នាំ២០២៣បានធ្វើឡើងនៅក្រុងក្វាំងចូវពីថ្ងៃទី២ដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣។

      លោក Huang Renwei  បានប្រាប់ថា លោកHenry Kissinger បានតាមដានយកចិត្តទុកដាក់លើស្ថិរភាពយុទ្ធសាស្ត្រនៃពិភពលោកជានិច្ច ហើយរំពឹងថាពិភពលោកមានកម្លាំងដឹកនាំដ៏និម្មាបនកម្មធំ និងចក្ខុវិស័យធំទូលាយ។ លោកធ្លាប់បំពេញទស្សនកិច្ចនៅចិនជាង១០០លើក ហើយថាការធ្វើទស្សនកិច្ចនៅចិនជារៀងរាល់លើកសុទ្ធតែទទួលបានលទ្ធផលថ្មី។ ការលាចាកលោករបស់លោក Kissinger នឹងលើកទឹកចិត្តដល់ទំនាក់ទំនងអន្តរជាតិឱ្យបើកយុគសម័យថ្មី។ តាមរយៈការបើកទ្វា ធ្វើការសន្ទនា  យើងតែងអាចរកឃើញច្រកចេញនៃការពុះពារលំបាកបានជាមិនខាន។ ជឿជាក់ថា ប្រឈមមុខនឹងពេលអនាគត  មជ្ឈដ្ឋានយុទ្ធសាស្ត្រអន្តរជាតិអាចបង្ហាញនិងបង្កើតសមិទ្ធផលកាន់តែធំ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស