ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានចេញផ្សាយជាផ្លូវការនូវ សញ្ញាសម្គាល់Logoនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង២០២៤#CMG2024SpringFestivalGala។
អក្សរ“龘(dá)” តំណាងឱ្យកាយវិការកំពុងហោះហើររបស់នាគរាជ ដែលពិពណ៌នាថា ប្រជាជនចិនចំនួន១៤០០លាននាក់កំពុងបន្តខិតខំតស៊ូ ។ ដោយសារក្នុងប្រវត្តិសាស្ត្រជាង៥ពាន់ឆ្នាំរបស់ប្រទេសចិន នាគ បានក្លាយជានិមិត្តរូបស្មារតីនិងសញ្ញាវប្បធម៌របស់ប្រជាជាតិចិន។
សូមបញ្ជាក់ថា សញ្ញាសម្គាល់រាត្រីសមោសរចូលឆ្នាំរោង២០២៤រចនាដោយលោក Gu Yongjiang ដែលធ្លាប់រចនានិមិត្តសញ្ញានៃវិស្វកម្មរុករកភពព្រះចន្ទរបស់ប្រទេសចិន និងវិស្វកម្មរុករកភពផ្កាយប្រទេសចិន មានរូបរាងចេញអក្សរផ្ចង់បុរាណចិន តែមើលហាក់ដូចបន្ទះឈីបមួយ។ រាងអក្សរបុរាណតភ្ជាប់នឹងបច្ចេកវិទ្យាទំនើប បុរាណកាលតភ្ជាប់នឹងពេលបច្ចុប្បន្ន ហើយបន្តដល់ពេលអនាគត។
សូមបញ្ជាក់ផងដែរថា រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ “龙行龘龘,欣欣家国”/ “នាគរាជហោះហើរត្រាច់ចរ នាំមកនូវិបុលភាពជូនជាតិមាតុភូមិ” ក្នុងគោលបំណងណាត់ជួបប្រិយមិត្តទស្សនិកជនពិភពលោក បន្តជួបជុំគ្នានៅយប់ដាច់ឆ្នាំចាស់ឆ្នាំថោះ ចែករំលែកការសម្តែងវប្បធម៌ចិនដ៏អស្ចារ្យហើយពោរពេញដោយមនោសញ្ចេតនាស្មោះត្រង់ ដើម្បីរួមគ្នាទទួលឆ្នាំថ្មីឆ្នាំរោងដែលសម្បូរភាពរស់រវើក ពោរពេញដោយក្តីសង្ឃឹម៕