ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅកន្លែងបើកធ្វើកិច្ចប្រជុំអន្តរជាតិស្តីពីយល់ដឹងអំពីប្រទេសចិន អ្នកយកព័ត៌មានមជ្ឈិមតំបន់អាស៊ីនិងអាហ្វ្រិកនៃCGTN បានធ្វើបទសម្ភាសន៍ជាមួយលោក Neil Bush ប្រធានមូលនិធិទំនាក់ទំនងអាមេរិក-ចិន។
លោក Neil Bush បានប្រាប់ថា គន្លឹះនៃការយល់ដឹងអំពីប្រទេសចិនគឺ ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅអំពីឧត្តមភាពប្រព័ន្ធយន្តការរបស់ប្រទេសចិន។ ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍប្ដូរមុខមាត់ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ឥឡូវបានឈរនៅលំដាប់ឈានមុខគេលើពិភពលោកក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យា បណ្តាញអ៊ីនធើណេត ថាមពលស្អាតជាដើម។ លោកសម្គាល់ថា និន្នាការរីកចម្រើនរបស់ចិនដែលក្រោមការធ្វើទំនើបកម្មតាមបែបផែនចិនគឺមិនអាចរារាំងបានឡើយ ប្រទេសទាំងពីរអាមេរិកនិងចិនគួរពួតដៃសហប្រតិបត្តិការគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហាលំបាកក្នុងវិស័យសន្តិសុខ ការពារបរិស្ថាន និងAI សម្រាប់មនុស្សជាតិ៕