ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖គួរតែធ្វើជាអ្នកចូលរួមនិងស្ថាបនិកនៃកិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល មិនមែនធ្វើជាអ្នកបំផ្លាញនិងអ្នកបង្ករឿងហេតុឡើយ
2023-12-01 17:01:13cri
Share with:

ថ្ងៃទី២៨ ខែវិច្ឆិកា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានសម្ពោធបើកនៅក្រុងប៉េកាំង ចំណុចលេចធ្លោមួយនៃពិព័រណ៍នេះ គឺបានទាក់ទាញសហគ្រាសអាមេរិកនិងអឺរ៉ុបជាច្រើន ។ សហគ្រាសអាមេរិកនិងអឺរ៉ុបដែលបានចូលរួមពិព័រណ៍លើកនេះមានចំនួនលើសពីការប៉ាន់ប្រមាណយ៉ាងច្រើន ចំនួនពាណិជ្ជករបរទេសដែលចូលរួមពិព័រណ៍លើកនេះ ត្រូវជា១ភាគ៣នៃចំនួនពាណិជ្ជករសរុប ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដំបូងនៅលើសកលលោកដែលរៀបចំឡើងក្រោមប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានរៀបចំការតាំងបង្ហាញពីខ្សែសង្វាក់ធំៗទាំង៥ ដូចជាខ្សែសង្វាក់រថយន្តវៃឆ្លាត ខ្សែសង្វាក់កសិកម្មបៃតង និងខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថលជាដើម ក្រៅពីនេះក៏មានការតាំងបង្ហាញពីសេវាកម្មខាងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។ ក្នុងរយៈពេល៥ថ្ងៃ សហគ្រាសចិននិងបរទេសចំនួនជាង៥រយ ដែលមកពីប្រទេសនិងតំបន់ចំនួន៥៥ បានតាំងបង្ហាញបច្ចេកវិទ្យាថ្មី ផលិតផលថ្មីនិងសេវាកម្មថ្មីក្នុងខ្សែសង្វាក់គ្រប់ប្រភេទក្នុងពិព័រណ៍លើកនេះ ។

      ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺមុនពេលបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិប៉ុន្មានម៉ោង សេតវិមានរបស់អាមេរិកបានប្រកាសបង្កើត “គណៈកម្មាធិការភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់” បង្កើតប្រព័ន្ធផ្តល់ការព្រមានជាមុនអំពីការផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្ដាលចម្លង និងជម្រុញផលិតកម្មឱសថជាមូលដ្ឋានក្នុងស្រុកអាមេរិកជាដើម ។ ភាគីអាមេរិកបានអះអាងថា វិធានការទាំងនេះមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់អាមេរិក ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅបានយល់ឃើញថា  វិធានការទាំងនេះគឺជាវិធីការពារខ្លួនដែលបានបន្ដដោយរដ្ឋាភិបាលអាមេរិក ធាតុពិតគឺចង់បង្កើត “របងការពារ”  និង “កាត់ផ្ដាច់ទំនាក់ទំនង និងខ្សែសង្វាក់”។

      បើនិយាយពីវិស័យពាណិជ្ជកម្ម សហគ្រាសអាមេរិកនិងអឺរ៉ុបជាច្រើនមកចូលរួមពិព័រណ៍គឺដើម្បីស្វែងរកខ្សែសង្វាក់ នេះបានសឱ្យឃើញថា មធ្យោយបាយរដ្ឋបាលមិនអាចកែប្រែក្រឹត្យក្រមទីផ្សារបានទេ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គង់ផ្គង់សកលក៏មិនអាចច្រានចោលប្រទេសចិនបានដែរ ។ អ្នកទទួលខុសត្រូវរបស់សហគ្រាសបច្ចេកវិទ្យាខ្ពស់មួយនៃប្រទេសអាល្លឺម៉ង់បានថ្លែងថា ដោយសារនៅក្នុងតំបន់ខ្លួនមានខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ល្អពេញលេញ បានជាផលិតផលរបស់ពួកគេអាចផ្គត់ផ្គង់ទីផ្សារចិន ក្រៅពីនេះក៏នាំចេញទៅកាន់អាស៊ីនិងអាមេរិកខាងជើងជាដើម ។

      សហគ្រាសអាមេរិកនិងអឺរ៉ុបបានជ្រើសរើសប្រទេសចិន ប្រការនេះបានបង្ហាញឱ្យឃើញទៀតពីសារសំខាន់របស់ចិនក្នុងការធានាឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលដំណើរការដោយប្រក្រតី ។ «របាយការណ៍ស្តីពីការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល»ដែលពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះចេញផ្សាយបានបង្ហាញថា ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ផ្គង់ផ្គង់សកល  ប្រទេសចិនបានផ្តល់កាលានុវត្តភាពទីផ្សារដ៏ធំទូលាយ កាលានុវត្តភាពឧស្សាហកម្មដ៏ល្អពេញលេញ កាលានុវត្តភាពគោលនយោបាយស្តីពីការបើកទូលាយចំពោះបរទេស និងកាលានុវត្តភាពច្នៃប្រឌិតថ្មីឥតឈប់ឈរ ។

      ក្នុងរយៈពេល៥ឆ្នាំខាងមុខ ទំហំពាណិជ្ជកម្មទំនិញ និងទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មសេវាកម្មរបស់ចិន មានសង្ឃឹមលើសពី៣២ទ្រីលានដុល្លារអាមេរិក និង៥ទ្រីលានដុល្លារអាមេរិកដោយឡែកពីគ្នា ហើយនឹងរក្សាឋានៈជាទីផ្សារធំទីពីរលើសកលលោក ។ ក្នុងនាមជាប្រទេសដែលមានប្រភេទឧស្សាហកម្មគ្រប់គ្រាន់ជាងគេ និងមានខ្សែសង្វាក់ឧស្សាហកម្មល្អពេញលេញជាងគេ ទ្រង់ទ្រាយអាជីវកម្មកម្មន្តសាលនៃប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ១លើសកលលោក១៣ឆ្នាំជាប់ៗគ្នា ហើយឋានៈជាស្នូលក្នុងឧស្សាហកម្មផលិតកម្មសកលនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពកាន់តែលេចធ្លោជាបន្តបន្ទាប់ ។

បើមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា ប្រឈមមុខនឹងបរិបទអន្តរជាតិដែលមានភាពស្មុគស្មាញនិងតានតឹង ភាពធន់ដ៏ខ្លាំងក្លារបស់សេដ្ឋកិច្ចចិន និងអាកប្បកិរិយាយ៉ាងមុតមាំរបស់ចិនក្នុងការពង្រីកការបើកទូលាយជាបន្តបន្ទាប់ និងកែលំអបរិយាកាសប្រកបអាជីវកម្ម បានផ្តល់លទ្ធភាពកាន់តែច្រើនដល់សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មនៅប្រទេសចិន ។ ក្នុង៣ត្រីមាសដំបូងឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង៥,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានជាប់ចំណាត់ថ្នាក់ លេខ ១ ក្នុង សកលលោក ។ របាយការណ៍ថ្មីបំផុតរបស់ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា សហគ្រាសទុនបរទេសដែលបានចូលរួមការផ្តល់បទសម្ភាសន៍ចំនួនលើសពី ៨០ភាគរយបានវាយតម្លៃថា “លើសពីការពេញចិត្ត” ចំពោះបរិយាកាសប្រកបអាជីវកម្មរបស់ចិន ហើយមានសហគ្រាស៧០ភាគរយនឹង “រក្សាលំនឹង” ក្នុងការរៀបចំខ្សែសង្វាក់ឧស្សាហកម្មនៅប្រទេសចិន ។

    ក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ ប្រសាសន៍របស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានក្រើនរំលឹកដល់អ្នកផងទាំងពួងថា យើងគួរតែធ្វើជាអ្នកចូលរួមនិងស្ថាបនិកនៃកិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល មិនមែនធ្វើជាអ្នកបំផ្លាញនិងអ្នកបង្ករឿងហេតុឡើយ ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា “ប្រទេស ចិន”បន្ទាប់ទៀតនៅតែជាប្រទេសចិន នេះជាមូលហេតុពីឬសគល់ដែលសហគ្រាសអាមេរិកនិងអឺរ៉ុប “បោះឆ្នោតដោយប្រើជើង ” ៕

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស