ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុងសៀងហៃ។លោកបានអញ្ជើញទៅដល់ផ្សារFuturesក្រុងសៀងហៃ ដើម្បីឈ្វេងយល់ពីស្ថានភាព ដូចជាតើទីក្រុងសៀងហៃបានធ្វើយ៉ាងម៉េច ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាដើម។
សូមជម្រាបថា ផ្សារFutruesក្រុងសៀងហៃបង្កើតឡើងនៅឆ្នាំ១៩៩៩ជាផ្សារកំណត់តម្លៃលោហធាតុNonferrousមួយក្នុងចំណោមផ្សារកំណត់តម្លៃលោហធាតុNonferrousទាំង៣លើពិភពលោក។ទំហំប្រតិបត្តិការពាណិជ្ជកម្មរបស់ផ្សារFutruesក្រុងសៀងហៃបានជាប់ចំណាត់ថ្នាក់ឈានមុខគេជាច្រើនឆ្នាំជាប់ៗគ្នា៕