ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិ Haoyuan ភ្នំHelan
2023-11-30 19:18:40cri
Share with:

ភូមិ Haoyuan មានទីតាំងស្ថិតនៅវាលខ្សាច់ Gobi នៅភាគខាងកើតជើងភ្នំ Helan ។ នៅលើដីខ្សោះជីជាតិនេះ ការជីកយកថ្មធ្លាប់ជាឧស្សាហកម្មតែមួយគត់កាលពីមុន។

ក្នុងឆ្នាំ២០០៨ ទីក្រុងYinchuan ភូមិភាគស្វយ័ត Ningxia បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារអេកូឡូស៊ីឡើងវិញ។ក្រោមការគាំទ្ររបស់អាជ្ញាធរក្នុងតំបន់ លោកស្រីSu Jinping បានដាំកូនដើមទំពាំងបាយជូរមុនគេបង្អស់នៅទីនេះ។

តាមរយៈការដាំទំពាំងបាយជូរ ដីខ្សាច់ចំនួនជាង២៣៣១០ហិកតានៅភាគខាងកើតជើងភ្នំ Helan បានប្រែក្លាយទៅជាអូអេស៊ីស   ដែលបង្កើតជារបាំងអេកូឡូស៊ីដ៏ស្រស់ស្អាតមួយក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសចិន។

ឥឡូវនៅភូមិ Haoyuan អ្នកភូមិជិត ៧០ភាគរយបានប្រកបការងារពាក់ព័ន្ធនឹងឧស្សាហកម្មផលិតស្រាទំពាំងបាយជូរ ដែលអាចបង្កើនប្រាក់ចំណូលរបស់មនុស្សម្នាក់ជិត ៣ម៉ឺនយាន់ប្រាក់ចិនក្នុងមួយឆ្នាំ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស