ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកDing Xuexiangឧបនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅប្រទេសតួកម៉េនីស្ថាន និងចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរវាងចិននិងតួកម៉េនីស្ថាន
2023-11-30 15:24:09cri
Share with:



ថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសតួកម៉េនីស្ថានពេលជួបពិភាក្សាការជាមួយប្រធានាធិបតីតួកម៉េនីស្ថានលោក Serdar Berdimuhamedov លោកDing Xuexiangបានថ្លែងថា ភាគីចិនរីករាយពួតដៃជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ក្នុងនោះរួមមានប្រទេសតួកម៉េនីស្ថានផងដែរ ដើម្បីជំរុញការកសាងយន្តការកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ីកណ្តាលប្រកបដោយភាពនឹងន។


ជាការឆ្លើយតប លោក Serdar Berdimuhamedov បានថ្លែងថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងបាននិងកំពុងទទួលបានការអនុវត្តជាក់ស្តែង។ភាគីតួកម៉េនីស្ថានគាំទ្រយ៉ាងមុតមាំចំពោះយន្តការកិច្ចសហប្រតិបត្តិការអាស៊ីកណ្តាល-ចិន រីករាយរួមជាមួយភាគីចិន ដើម្បីជំរុញសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។


ថ្ងៃទី២៩ខែវិច្ឆិកា លោក Ding Xuexiang បានជួបពិភាក្សាការជាមួយលោក Rashid Meredov ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាន ព្រមទាំងធ្វើជាសហអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរវាងចិននិងតួកម៉េនីស្ថាន។ភាគីទាំងពីរយល់ព្រមបង្កើនការអភិវឌ្ឍថែមមួយកម្រិតទៀតនូវការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ដើម្បីយកការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវដោយគុណភាពខ្ពស់មកដឹកនាំកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងតួកម៉េនីស្ថាននិងចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស