ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា គណៈប្រតិភូវិស្វកម្មយានអវកាសដឹកមនុស្សនៃប្រទេសចិនបានអញ្ជើញចូលរួមសន្និសីទកាសែតដែលរៀបចំដោយតំបន់រដ្ឋបាលពិសេសហុងកុង។ ក្នុងសន្និសីទបានប្រកាសជាលើកដំបូងនូវរូបភាពភ្លឺច្បាស់នៃស្ថានីយអវកាសចិន ដែលក្រុមអវកាសយានិក Shenzhou-16 បានថតក្នុងអំឡុងពេលជិះយានអវកាសត្រឡប់មកភពផែនដីវិញ។
នេះជារូបភាពដំបូងដែលប្រទេសចិនបានថតពីគន្លងតារាវិថីនៃស្ថានីយអវកាសចិនដែលមានភពផែនដីជាផ្ទៃខាងក្រោយ ហើយក៏ជារូបថតដំបូងនៃរូបរាងទាំងមូលរបស់ស្ថានីយអវកាសចិនផងដែរ៕