ស្រុកPingxian ខេត្តHebei ប្រទេសចិនដែលមានឈ្មោះថាជា «រោងចក្រនៃឡានក្មេងលេង» ជាមូលដ្ឋានធ្វើបរិវត្តកម្មពាណិជ្ជកម្មអន្តរជាតិថ្នាក់ជាតិរបស់ចិន។ ស្រុកនេះចាប់ផ្តើមធ្វើឧស្សាហកម្មផលិតកង់និងឡានក្មេងលេងពីទសវត្សរ៍ឆ្នាំ១៩៨០ បានអភិវឌ្ឍជាង៤០ឆ្នាំ បានក្លាយជាបណ្តុំផលិតកម្មផលិត កែច្នៃ លក់ និងសេវាកម្មសម្រាប់កង់និងឡានក្មេងលេង ។ បច្ចុប្បន្ន ស្រុកPingxian មួយឆ្នាំអាចផលិតកង់និងឡានក្មេងលេងចំនួន145លានគ្រឿង មានទំហំទីផ្សារចិនចំនួន ៥០% ទំហំទីផ្សារអន្តរជាតិចំនួន ៤០% ដោយបានលក់ទៅប្រទេសនិងតំបន់លើសពី ៦០ដូចជា រុស្ស៊ី អាមេរិក អង់គ្លេស ថៃជាដើម៕