មួកឫស្សីគឺតំណាងឱ្យសិរីសួស្តីនិងសុភមង្គលដែលជាវត្ថុតំណាងឱ្យស្នេហាដែលយុវជនជនជាតិMaonanធ្វើដើម្បីជូនចំពោះយុវនារីជនជាតិMaonanក៏ធ្លាប់ជារបៀបមួយសម្រាប់យុវនារីក្នុងការយល់ដឹងថា តើយុវជននោះជាមនុស្សឧស្សាហ៍ព្យាយាមនិងធ្វើការបានស្ទាត់ជំនាញឬអត់។
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសង្គមដែលធ្លាប់បានធ្វើឱ្យបច្ចេកទេសធ្វើមួកឫស្សីបាត់បង់អ្នកស្នង។ក៏ប៉ុន្តែ ក្រោមការខិតខំប្រឹងប្រែងពីគ្រប់ភាគី មួកឫស្សីទទួលបានការស្វាគមន៍ឡើងវិញក្នុងទីផ្សារ អ្នកធ្វើមួកឫស្សីក៏បានប្តូរពីភាគច្រើនជាបរុសទៅជាភាគច្រើនជានារី៕