ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន។
ជាច្រើនឆ្នាំកន្លងមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរក្សាទំនាក់ទំនងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិនខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់នូវឥទ្ធិពលនិងកម្លាំងប្រកួតប្រជែងរបស់ម៉ាកហិរញ្ញវត្ថុចិននៅទូទាំងពិភពលោក។កិច្ចព្រមព្រៀងកិច្ចស្តីពីសហប្រតិបត្តិការជាយុទ្ធសាស្រ្តដែលភាគីទាំងពីរបានចុះហត្ថលេខានឹងច្នៃប្រឌីតថ្មីយ៉ាងសកម្ម ពួតដៃជាមួយគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកផលិតផល ការកសាងម៉ាកការ ធ្វើកិច្ចសហប្រតិបត្តិការនៅបរទេស និងការចែករំលែកព័ត៌មានជាដើមដើម្បីរួមគ្នាជំរុញការកសាង«ប្រទេសខ្លាំងខាងហិរញ្ញវត្ថុ» «ប្រទេសខ្លាំងខាងវប្បធម៌» និង«ប្រទេសខ្លាំងខាងម៉ាកយីហោ»៕