ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៣ សមោសរមនុស្សពាន់នាក់ច្រៀងចម្រៀងជនជាតិDongបានរៀបចំធ្វើនៅឃុំជនជាតិDongZhaoxingដែលជាឃុំជនជាតិDongធំបំផុតនៅប្រទេសចិន។អ្នកភូមិជិត១ពាន់នាក់ដែលមកពីឃុំZhaoxingនិងឃុំHuanggangជាដើមដែលជាឃុំជនជាតិDongបានជួបជុំគ្នាច្រៀងចម្រៀងជនជាតិDongជាច្រើនបទដើម្បីបង្ហាញភាពទាក់ទាញរបស់បទចម្រៀងជនជាតិDongចំពោះភ្ញៀវទេសចរ។
សូមជម្រាបថា ខែកញ្ញាឆ្នាំ២០០៩ សមោសរមនុស្សពាន់នាក់ច្រៀងបទចម្រៀងជនជាតិDongបានត្រូវដាក់បញ្ចូលក្នុង«បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ»នៃអង្គការសហប្រជាជាតិ៕