ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ដើម្បីជំរុញឱ្យសហគមន៍អន្តរជាតិធ្វើកិច្ចសម្របសម្រួលក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ហេតុអ្វីបានជាគណៈប្រតិភូនេះជ្រើសរើសប្រទេសចិនជាគោលដៅទីមួយនៃដំណើរទស្សនកិច្ច ?
2023-11-27 10:28:00cri
Share with:

    គិតរហូតដល់បច្ចុប្បន្ននេះ  ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានអូសបន្លាយអស់រយៈពេលជាងមួយខែហើយ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបណ្តាលឱ្យបង្កជាគ្រោះមហន្តរាយខាងមនុស្សធម៌ ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវ“កិច្ចការជាបន្ទាន់”ចំនួន  ដោយអំពាវនាវឱ្យបណ្តាភាគីនៃការប៉ះទង្គិចឈប់បាញ់គ្នា ធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌មានសុវត្ថិភាពនិងភាពរលូន បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល  ហើយគូសបញ្ជាក់ថា ផ្លូវចេញជាមូលដ្ឋានសម្រាប់ដំណោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺត្រូវអនុវត្ត“ផែនការប្រទេសពីរ” 

      ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីនានា  នៅថ្ងៃទី២២ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអ៊ីស្រាអែលនិងអង្គការហាម៉ាស់បានប្រកាសដោយឡែកពីគ្នាថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល៤ថ្ងៃ ។ នេះគឺជាបទឈប់បាញ់គ្នាលើកដំបូងចាប់តាំងពីការប៉ះទង្គិចជុំនេះបានផ្ទុះឡើងមក 

    មុនពេលដែលបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា គណៈប្រតិភូចម្រុះនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប់និងអ៊ីស្លាមបានបំពេញទស្សនកិច្ចនៅប្រទេសចិន ។ នេះក៏ជាគោលដៅទីមួយនៃដំណើរទស្សនកិច្ចរបស់បណ្តាប្រទេសអារ៉ាប់និងអ៊ីស្លាមដែលធ្វើឡើងដើម្បីស្វែងរកការសម្របសម្រួលអន្តរជាតិអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបន្ទាប់ពីប្រទេសទាំងនេះបានឈានដល់គោលជំហរឯកភាពលើការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនិងស្ថានការណ៍នៅតំបន់ហ្កាហ្សា ។ វាបានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តកម្រិតខ្ពស់ចំពោះប្រទេសចិននិងការទទួលស្គាល់កម្រិតខ្ពស់ចំពោះប្រទេសចិនដែលប្រកាន់ខ្ជាប់នូវគោលជំហរយុត្តិធម៌ 

      ហេតុអ្វីបានជាគណៈប្រតិភូនេះបានជ្រើសរើសប្រទេសចិនជាគោលដៅដំបូងក្នុងការស្វែងរកការសម្របសម្រួលអន្តរជាតិអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ? គឺ ដោយសារជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃយុត្តិធម៌អន្តរជាតិ  ជាពិសេស លើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ប្រទេសចិនមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេ ហើយក៏មិនលំអៀងទៅរកភាគីណាមួយដែរ ចិនរំពឹងទុកដោយស្មោះស្ម័គ្រថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលនឹងឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម ក៏ដូចជារួមរស់នៅជាមួយគ្នាដោយសនិ្តសហវិជ្ជមាន ហើតបានផ្តល់នូវផែនការប្រកបដោយប្រសិទ្ធិភាពសម្រាប់ដោះស្រាយយ៉ាងពិតប្រាកដនូវការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល 

      ជាការពិត  ក្នុងច្រើនឆ្នាំកន្លងទៅនេះ អាមេរិកបានដឹកនាំកិច្ចការតំបន់មជ្ឈិមបូព៌ាជាប់រហូតមក ។ ប៉ុន្តែ ចាប់តាំងពីការប៉ះទង្គិចជុំនេះបានផ្ទុះឡើងមក អាមេរិកមិនបានធ្វើការសម្របសម្រួលប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបណ្តែតបណ្ដោយនិងអត់ឱនឱ្យអ៊ីស្រាអែទៅទៀត  ក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលលើកឡើងដោយប្រេស៊ីលនិងរុស្ស៊ីជាដើមដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់គ្នាមនុស្សធម៌  អាមេរិកសុទ្ធតែបានបោះឆ្នោតប្រឆាំង ។ សូម្បីតែលោកZhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិក៏បានថ្លែងថា "គោលជំហរបោះឆ្នោតរបស់ពួកគេធ្វើឱ្យយើងចោទជាមន្ទិលសង្ស័យដោយខានពុំបានថា ពួកគេមិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការណាមួយសោះ ហើយក៏មិនរំពឹងទុកដោះស្រាយបញ្ហានេះដោយពិតប្រាកដដែរ" 

    ក្រឡេកមកមើលប្រទេសចិនវិញ   ចាប់តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានផ្ទុះឡើងមក   លោកXi Jinpingប្រធានរដ្ឋចិនបានផ្លាស់ប្តូរមតិយោបល់ជាមួយមេដឹកនាំបរទេសជាច្រើនរូបអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយរដ្ឋមន្ត្រីការបរទេសចិនបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រុវរបស់ប្រទេសនិងអង្គការអន្តរជាតិជាច្រើន ។ ជាពិសេសគឺ បន្ទាប់ពីប្រទេសចិនបានចូលកាន់មុខតំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១ខែវិច្ឆិកាមក  ប្រទេសចិនបានជំរុញយ៉ាងសកម្មឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តលេខ ២៧១២ ស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ។នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធចាប់តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីផ្ទុះឡើងមក ហើយក៏ជាសេចក្តីសម្រេចចិត្តស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលទីមួយដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេល៧ឆ្នាំកន្លងមកផងដែរ ។ កិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមដែលប្រទេសចិនបានធ្វើឡើងដើម្បីដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់និងអ៊ីស្លាម ក៏ដូចជាពិភពលោកសុទ្ធតែបានមើលឃើញកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសធំ  ក៏ដូចជាបានបញ្ជាក់ជាថ្មីម្តងទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ 

    តាមដំណឹងថ្មីៗបំផុតផ្សាយឱ្យដឹងថា  យប់ថ្ងៃទី២៥ខែវិច្ឆិកា  អង្គការហាម៉ាសបានដោះលែងជនជាតិអ៊ីស្រាអែល ១៣ នាក់និងជនជាតិថៃ  នាក់ដែលត្រូវជាប់ឃុំ  នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែវិច្ឆិកា  អ៊ីស្រាអែលក៏បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៣៩ នាក់ផងដែរ ។ ការទាំងនេះសុទ្ធតែបានបង្ហាញឱ្យឃើញថា  ស្ថានការណ៍កំពុងមានភាពប្រសើរឡើង  ប៉ុន្តែ មុនពេលបទឈប់បាញ់គ្នារយៈពេលយូរត្រូវបានសម្រេចដោយពិតប្រាកដ  ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅមិនទាន់មានសុទិដ្ឋិនិយមនៅឡើយទេ  បណ្តាភាគីនានាលើផ្ទៃអន្តរជាតិដែលបូករួមទាំងភាគីអាមេរិកផងដែរ នៅតែគួរប្រកាន់គោលជំហរយុត្តិធម៌ចំពោះដំណោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលទៀតផង 

អ្នកបកប្រែ:魏伟
ប្លុកពិសេស