ប្រជាជនគឺជាអ្វីដែលលោក Xi Jinping តែងតែប្រកាន់ខ្ជាប់ក្នុងទំនាក់ទំនងអន្តរជាតិ។ទំនាក់ទំនងរវាងប្រទេសគឺស្ថិតនៅក្នុងភាពស្និទ្ធស្នាលទៅវិញទៅមករវាងប្រជាជន ហើយទំនាក់ទំនងទៅវិញទៅមករវាងប្រជាជនស្ថិតនៅក្នុងការយល់ចិត្តគ្នាទៅវិញទៅមក។ លោកXi Jinpingបាននិយាយថា មូលដ្ឋានគ្រឹះនៃមិត្តភាពរវាងប្រទេសនិងប្រទេសដែលមានភាពរឹងមាំគឺស្ថិតនៅលើមិត្តភាពរវាងប្រជាជនដែលមានភាពស៊ីជម្រៅ។ ប្រជាជនចិននិងសហរដ្ឋអាមេរិកមានទំនាក់ទំនងគ្នាដោយផ្សារភ្ជាប់ចិត្ត បានបន្សល់ទុកនូវចំណងមេត្រីភាពដ៏មានតម្លៃ ។
នៅទីក្រុង Seattle ក្នុងឆ្នាំ ២០១៥លោក Xi Jinping បានលើកដៃទាំងពីររបស់លោកដោយបង្ហាញកាយវិការដៃរាងអក្សរ ‘人(Ren)’ ហើយបាននិយាយថា "នៅក្នុងអក្សរចិន តួអក្សរ ‘人(Ren)’ គឺជាទម្រង់នៃការគាំទ្រគ្នាទៅវិញទៅមក។ មិត្តភាពរវាងប្រទេសចិននិងអាមេរិកស្ថិតនៅលើប្រជាជន ហើយក្តីសង្ឃឹមស្ថិតនៅលើយុវជន។” ទោះបីជាកាយវិការនេះគឺសាមញ្ញធម្មតា ប៉ុន្តែវាបានចាក់ដោតក្នុងបេះដូង និងបង្កប់នូវអត្ថន័យជ្រាលជ្រៅ។
ពេលថ្លែងសុន្ទរកថានៅសាន់ហ្វ្រាន់ស៊ីស្កូ លោកXi Jinpingបានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកត្រូវបានចាក់គ្រឹះដោយប្រជាជន ក្លោងទ្វារត្រូវបានបើកដោយប្រជាជន រឿងរ៉ាវត្រូវបានសរសេរដោយប្រជាជន ហើយអនាគតត្រូវបានបង្កើតឡើងដោយប្រជាជន។ ប្រជាជនបានកសាងនូវស្ពានមេត្រីរវាងចិន និងសហរដ្ឋអាមេរិក។ "ក្តីសង្ឃឹមនៃទំនាក់ទំនងចិន-អាមេរិកស្ថិតនៅលើប្រជាជន មូលដ្ឋានគ្រឹះស្ថិតនៅលើប្រជាជន អនាគតស្ថិតនៅលើយុវជន ហើយភាពរស់រវើក
ស្ថិតនៅក្នុងតំបន់មូលដ្ឋាន។" ប្រជាជននៃប្រទេសទាំងពីរនឹងមិនបំភ្លេចថា ប៉ុន្មានឆ្នាំមកនេះ លោកបានជំរុញដោយផ្ទាល់នូវទំនាក់ទំនងមិត្តភាពរវាងប្រជាជនចិន និងសហរដ្ឋអាមេរិកជាច្រើនដង ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែគោរពនិងស្តាប់គំនិតរបស់ប្រជាជន។ «ប្រាស្រ័យទាក់ទងគ្នាឱ្យបានល្អ» ប្រកាន់ខ្ជាប់នូវការគោរពទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រមូលផ្តុំនូវកម្លាំងនៃប្រជាជនប្រទេសទាំងពីរបន្តរក្សាមិត្តភាពចិន-អាមេរិក ជំរុញទំនាក់ទំនងចិន-អាមេរិក និងខិតខំឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
មនោសញ្ចេតនាប្រជាជនបែបនេះមិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងទំនាក់ទំនងរបស់ប្រទេសចិនជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ជាការពិតទៅប្រទេសចិនក៏ប្រកាន់ខ្ជាប់នៅក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀតផងដែរ។ លោក Xi Jinping តែងតែដកស្រង់សុភាសិតចិននិងបរទេសយ៉ាងត្រឹមត្រូវ ក្នុងកម្មវិធីការទូតសំខាន់ៗ ហើយរៀបរាប់ដោយផ្ទាល់អំពីរឿងរ៉ាវមិត្តភាព និងរឿងរ៉ាវដ៏កក់ក្តៅដែលសរសេរដោយប្រជាជនចិន និងប្រជាជននៃប្រទេសផ្សេងៗក្នុងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ រំលឹកអនុស្សាវរីយ៍ល្អៗ និងមនោសញ្ចេតនារបស់ប្រជាជននៃប្រទេសផ្សេងៗ។លោកយកចិត្តទុកដាក់យ៉ាងខ្លាំងនិងជំរុញដោយផ្ទាល់នូវការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិនជាមួយប្រជាជននៃប្រទេសដទៃទៀត ហើយក៏បានធ្វើឱ្យប្រជាជនមកពីបណ្តាប្រទេសកាន់តែច្រើនយល់ដឹងពីប្រទេសចិន ស្និទ្ធនឹងប្រទេសចិន និងស្រលាញ់ប្រទេសចិន៕