ថ្ងៃទី១៣ខែវិច្ឆិកា សមយុទ្ធយោធាពហុជាតិឈ្មោះ"សន្តិភាពនិងមិត្តភាព-២០២៣" បានបើកធ្វើនៅក្រុងZhanjiangខេត្តក្វាំងទុងប្រទេសចិន មន្រ្តីយោធានិងទាហានមកពីប្រទេសចំនួន៦មានដូចជា ប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃនិងវៀតណាមសរុបចំនួនជាង៣ពាន់នាក់បានចូលរួមសមយុទ្ធយោធាលើកនេះចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី២២ខែវិច្ឆិកា ក្រោមប្រធានបទ “ប្រតិបត្តិការយោធាស្តីពីការសហការគ្នាប្រឆាំងភេរវកម្មនិងគាំពារសន្តិសុខតាមសមុទ្រ” តាមការផ្សាយដំណឹងបានឱ្យដឹងថា នេះគឺជាសមយុទ្ធយោធាលើកដំបូងដែលធ្វើឡើងនៅប្រទេសចិនក៏ដូចជាសមយុទ្ធយោធាដែលមានប្រទេសចូលរួមច្រើនជាងគេផងដែរ៕