ក្នុងចិត្តរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្រ្តីជាអ្នកបង្កើតអរិយធម៌មនុស្សជាតិ ជាអ្នកជំរុញការរីកចម្រើននៃសង្គម។ កន្លងមក លោក Xi Jinping តែងគោរពឋានៈនារី យកចិត្តទុកដាក់លើការធានាសិទ្ធិនារី ហើយមិនគ្រាន់តែប៉ុណ្ណោះ លោកបានគាំទ្រនិងលើកទឹកចិត្តនារីគ្រប់រូបឱ្យបំពេញសម្រេចក្តីសុបិនរបស់ខ្លួន។ វិស័យកិច្ចការស្ត្រីរបស់ប្រទេសចិនក្នុងយុគសម័យថ្មីបន្តឈានទៅមុខ។ ពាក្យសន្យាដ៏មុតមាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលថា « យើងត្រូវបន្តខិតខំពេញទំហឹង ដើម្បីត្រួសត្រាយមាគ៌ាដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍវិស័យកិច្ចការស្ត្រី » កំពុងក្លាយជាការពិតជាបណ្តើរៗ៕