លោកZhai Jun បេសកជនពិសេសនៃរដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាបានចូលរួមកិច្ចប្រជុំមនុស្សធម៌អន្តរជាតិស្តីពីការផ្តល់ជំនួយដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាដែលផ្តួចផ្តើមដោយប្រទេសបារាំងនៅទីក្រុងប៉ារីសនាថ្ងៃទី ៩ ខែវិច្ឆិកា។ថ្នាក់ដឹកនាំឬតំណាងនៃប្រទេសបារាំងនិងប៉ាឡេស្ទីន និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិនិងក្នុងតំបន់ដូចជាអង្គការសហប្រជាជជាតិ សហភាពអឺរ៉ុបជាដើមបានចូលរួមកិច្ចប្រជុំនេះ។
លោកZhai Jun បានថ្លែងថា ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានអូសបន្លាយអស់ពេលជាងមួយខែហើយដែលបានបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ស្ថានការណ៍មនុស្សធម៌កាន់តែអាប់អួទៅៗ។ ភាគីចិនសូមសម្ដែកការឈឺចាប់ចំពោះករណីនេះ។យើងប្រឆាំងនិងថ្កោលទោសចំពោះទង្វើទាំងអស់ដែលបណ្តាលឱ្យជនស៊ីវិលរងគ្រោះនិងទង្វើដែលបំពានច្បាប់អន្តរជាតិ។ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងគោលបំណងជំរុញការបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនិងស្តារឱ្យមានសន្តិភាពឡើងវិញ ស្វាគមន៍រាល់គំនិតផ្តួចផ្តើមទាំងអស់ដែលមានអំណោយផលដល់ការការពារជនស៊ីវិលនិងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ភាគីចិនគាំទ្រជានិច្ចនូវបុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃប្រជាជាតិឡើងវិញ ហើយសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលអាចរួមរស់នៅដោយសន្តិសហវិជ្ជមាន ក៏ជាមូលហេតុដែលចិនជួយសម្រុះសម្រួលជំរុញឱ្យភាគីពាក់ព័ន្ធរៀបចំការចរចាដោយសន្តិវិធីជានិច្ច៕