ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៣ សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបណ្តាញអ៊ីនធឺណែតសកលWuzhenដែលមានបណ្តាញអ៊ីនធឺណែតជាខ្លឹមសារសំខាន់បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឃុំWuzhenខេត្តZhejiangប្រទេសចិន។សារមន្ទីរនេះមានផ្ទៃក្រឡាប្រហែល៤ម៉ឺន៣ពាន់ម៉ែត្រការ៉េដែលបានបង្ហាញពីបច្ចេកទេសបណ្តាញអ៊ីនធឺណែតគន្លឹះ ព្រឹត្តិការណ៍ជានិមិត្តសញ្ញា ឥស្សរជនសំខាន់ៗនៃបណ្តាញអ៊ីនធឺណែតសកល ដើម្បីបង្ហាញពីដំណើរវិវឌ្ឍបណ្តាញអ៊ីនធឺណែត។សារមន្ទីរនេះចែកជាប្លុកតាំងពិព័រណ៍ចំនួន៦៕