ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំការងារហិរញ្ញវត្ថុមជ្ឈិមចិនលើកដំបូងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍន៍ហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសចិន
2023-11-03 17:03:55cri
Share with:

ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ ប្រទេសចិនបានរៀបចំកិច្ចប្រជុំការងារហិរញ្ញវត្ថុមជ្ឈិមជាលើកដំបូង។ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំនិងថ្លែងសុន្ទរកថាដោយសង្ខេបការងារហិរញ្ញវត្ថុក្នុងរយៈពេល១០ឆ្នាំកន្លងមក និងចាត់ចែងការងារហិរញ្ញវត្ថុសម្រាប់រយៈពេលបច្ចុប្បន្ន និងរយៈពេលយូរបន្ទាប់មកនេះ។ តើកិច្ចប្រជុំនេះមានការវិនិច្ឆ័យថ្មីអ្វីខ្លះក្នុងវិស័យហិរញ្ញវត្ថុបច្ចុប្បន្ន? តើមានការរៀបចំថ្មីអ្វីខ្លះសម្រាប់ការងារហិរញ្ញវត្ថុបន្ទាប់មក?អត្ថបទនេះសូមជម្រាបជូនដូចតទៅ។

ហិរញ្ញវត្ថុគឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិនិងជាផ្នែកសំខាន់នៃកម្លាំងប្រកួតប្រជែងដ៏ស្នូលរបស់ប្រទេសមួយ។ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដោយឯកភាពនៃគណៈកម្មាធិការមជ្ឈិមបក្សដែលកំពុងកាន់អំណាចលើការងារហិរញ្ញវត្ថុ ក្នុងខែមីនាឆ្នាំនេះ ប្រទេសចិនបានបង្កើតគណៈកម្មការហិរញ្ញវត្ថុមជ្ឈិមនិងគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុមជ្ឈិមដែលទទួលខុសត្រូវចំពោះការរចនាថ្នាក់កំពូលនិងការសម្របសម្រួលរួមនៃស្ថិរភាពហិរញ្ញវត្ថុនិងការអភិវឌ្ឍ។ក្នុងនាមជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ កិច្ចប្រជុំការងារហិរញ្ញវត្ថុជាតិដើមឡើងត្រូវបានតំឡើងថ្នាក់ទៅជាកិច្ចប្រជុំការងារហិរញ្ញវតមជ្ឈិមចិនដូច្នេះនេះគឺជាកិច្ចប្រជុំការងារហិរញ្ញវត្ថុមជ្ឈិមលើកដំបូង។


កែសម្រួលផ្លូវសម្រាប់ប្រាក់ទុនហូរចូលទៅក្នុងសេដ្ឋកិច្ចពិតដើម្បីដោះស្រាយបញ្ហានៃ"ការដែលលុយហូរចូល"វិស័យហិរញ្ញវត្ថុ

នៅក្នុងគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ហិរញ្ញវត្ថុគឺជាខ្លឹមសារស្នូលមួយ។ លោកធ្លាប់ពន្យល់យ៉ាងច្បាស់ពីទំនាក់ទំនងរវាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា "ប្រសិនបើហិរញ្ញវត្ថុសកម្ម សេដ្ឋកិច្ចក៏សកម្ម ប្រសិនបើហិរញ្ញវត្ថុមានស្ថិរភាព សេដ្ឋកិច្ចក៏មានស្ថិរភាព។ នៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហិរញ្ញវត្ថុក៏រីកចម្រើន ប្រសិនបើសេដ្ឋកិច្ចរឹងមាំ ហិរញ្ញវត្ថុគឺខ្លាំងក្លា


នៅក្នុងកិច្ចប្រជុំនេះ លោក Xi Jinpingបានប្រឈមមុខនឹងបញ្ហាបច្ចុប្បន្ន ហើយបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថា "គុណភាព និងប្រសិទ្ធភាពនៃហិរញ្ញវត្ថុបំរើដល់សេដ្ឋកិច្ចពិតគឺ

មិនខ្ពស់ទេ"។ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ថិតនៅក្នុងទំនាក់ទំនងនៃអន្តរកម្មនិងជះឥទ្ធិពលទៅវិញទៅមក។ សេដ្ឋកិច្ចពិតគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍហិរញ្ញវត្ថុ បើគ្មានសេដ្ឋកិច្ចពិតដ៏រឹងមាំ នោះការអភិវឌ្ឍហិរញ្ញវត្ថុគឺជាទឹកដែលគ្មានប្រភព និងជាដើមឈើគ្មានឫសគល់


ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ នៅពេលដែលសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងសម្ពាធនៃការកែសម្រួលដើម្បីដោះស្រាយមូលធនហូរចូលទៅក្នុងសេដ្ឋកិច្ចពិតមិនរលូនទេ ហើយវាចរាចរដោយខ្លួនឯងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលបណ្តាលឱ្យមានតម្រូវការខាងប្រាក់ទុនមួយចំនួននៅក្នុងទីផ្សារមិនអាចត្រូវបំពេញបានចំពោះនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុគួរតែផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ចាំបាច់ត្រូវតែពង្រឹងសេវាកម្មនៃហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាពសម្រាប់យុទ្ធសាស្ត្រសំខាន់ៗ វិស័យសំខាន់ៗ និងតំណភ្ជាប់ខ្សោយ ធនធានឱ្យធនធានខាងហិរញ្ញវត្ថុកាន់តែច្រើនត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា ការផលិតកម្រិតខ្ពស់ ការអភិវឌ្ឍបៃតង និងសហគ្រាសធុនមធ្យម តូចនិងមីក្រូ ហើយគាំទ្រយ៉ាងខ្លាំងក្លាដល់ការអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍និងយុទ្ធសាស្ត្រការសម្របសម្រួលអភិវឌ្ឍន៍រវាងតំបន់និងតំបន់ដើម្បីធានាសន្តិសុខស្បៀង និងថាមពលជាតិ ចាំបាច់ធ្វើឱ្យធនធានហិរញ្ញវត្ថុដែលកាន់កាប់ដោយគ្មានប្រសិទ្ធភាពរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវវិស័យចំនួន៥ក្នុងនោះរួមមានហិរញ្ញវត្ថុបច្ចេកវិទ្យា ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុដែលផ្តល់អំណោយជាទូទៅ ហិរញ្ញវត្ថុសោធននិវត្តន៍ និងហិរញ្ញវត្ថុឌីជីថល។ចាំបាច់ត្រូវខិតខំកសាងស្ថាប័នហិរញ្ញវត្ថុនិងប្រព័ន្ធទីផ្សារទំនើប ដើម្បីកែសម្រួលផ្លូវសម្រាប់មូលនិធិចូលសេដ្ឋកិច្ចពិត ត្រូវតែគាំទ្រស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋធំៗឱ្យកាន់តែប្រសើរនិងរឹងមាំ ហើយធ្វើជាកម្លាំងសំខាន់ក្នុងការបម្រើសេដ្ឋកិច្ចពិត និងកម្លាំងលំនឹងក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។


ចាត់ទុកការការពារនិងការគ្រប់គ្រងហានិភ័យជាប្រធានបទដ៏យូរអង្វែងនៃការងារហិរញ្ញវត្ថុ

ការធានាសុវត្ថិភាពហិរញ្ញវត្ថុគឺជាសញ្ញាសំខាន់មួយទៀតដែលបញ្ចេញដោយកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានលើកឡើងថា "បច្ចុប្បន្ននេះ ភាពផ្ទុយគ្នា និងបញ្ហាផ្សេងៗនៅក្នុងវិស័យ

ហិរញ្ញវត្ថុរបស់ប្រទេសចិនមានទំនាក់ទំនងគ្នានិងជះឥទ្ធិពលលើគ្នាទៅវិញទៅមក គ្រោះថ្នាក់លាក់កំបាំងនៃហានិភ័យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅមានច្រើនត្រូវផ្តោតលើការ

ពង្រឹងការត្រួតពិនិត្យ ការបង្ការនិងដោះស្រ័យហានិភ័យ ការពារជៀសវាងកំុឱ្យកើតឡើងហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធ។



សន្តិសុខហិរញ្ញវត្ថុគឺជាខ្សែសង្វាក់បញ្ជូនអន្តរកម្ម និងជះឥទ្ធិពលទៅវិញទៅមក។ ឧទាហរណ៍ បញ្ហាទីផ្សារអចលនទ្រព្យដែលប្រជាជនចិនព្រួយបារម្ភនឹងប៉ះពាល់ដល់បន្ទុកនៃបំណុលរដ្ឋាបាលក្នុងតំបន់ ហើយបញ្ហាបំណុលរដ្ឋាបាលក្នុងតំបន់នឹងប៉ះពាល់ដល់សន្តិសុខទ្រព្យសម្បត្តិរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលបានក្លាយជាហានិភ័យដ៏សំខាន់មួយនៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបច្ចុប្បន្ន។ កាលពីខែមុន កិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាចចិនបានលើកឡើងថា "ចាំបាច់ដើម្បីទប់ស្កាត់ និងដោះស្រាយហានិភ័យបំណុលក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ហើយបង្កើត និងអនុវត្តដំណោះស្រាយមួយកញ្ចប់សម្រាប់ការកាត់បន្ថយបំណុល"។ បន្ទាប់មក ប្រទេសចិនបានចាត់វិធានការជាបន្តបន្ទាប់ ដូចជាការអនុញ្ញាតឱ្យតំបន់មួយចំនួនចេញមូលបត្របំណុលពិសេស។ ថ្ងៃទី២៤ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន

បានអនុម័តលើការចេញប័ណ្ណបំណុលរដ្ឋាភិបាលចំនួន១ទ្រីលានយន់ប្រាក់ចិនបន្ថែមទៀតនៅក្នុងត្រីមាសទីនៃឆ្នាំ២០២៣នេះ ដើម្បីជួយរដ្ឋាបាលក្នុងតំបន់កាត់បន្ថយការលំបាកខាងបំណុល។ប៉ុន្តែទាំងនេះគឺជាវិធានការឆ្លើយតបបន្ទាន់រយៈពេលខ្លីទេ កិច្ចប្រជុំការងារហិរញ្ញវត្ថុមជ្ឈិមលើកនេះបានលើកឡើងឱ្យ"បង្កើតយន្តការរយៈពេលវែងដើម្បីការពារ និងដោះស្រាយហានិភ័យបំណុលក្នុងតំបន់និងបង្កើតយន្តការគ្រប់គ្រងបំណុលរបស់រដ្ឋាបាលដែលសមស្របនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់"។


លើសពីនេះ នៅពេលដែលទីផ្សារហិរញ្ញវត្ថុកាន់តែបើកចំហ ហានិភ័យនៃទ្រព្យ្បត្តិនិងបំណុលកំពុងកើនឡើង ហើយហានិភ័យហិរញ្ញវត្ថុនៅក្រៅប្រទេសក៏នឹងមានឥទ្ធិពលឆ្លងដល់ទីផ្សារក្នុងស្រុកផងដែរ។ លោក Xi Jinping បានលើកឡើងនូវវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុយ៉ាងទូលំទូលាយ និងទប់ស្កាត់ និងដោះស្រាយហានិភ័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព រួមទាំងការកែលម្អប្រសិទ្ធភាពនៃការត្រួតពិនិត្យហិរញ្ញវត្ថុនាំយកសកម្មភាពហិរញ្ញវត្ថុទាំងអស់ទៅក្នុងការត្រួតពិនិត្យស្របតាមច្បាប់ លុបបំបាត់គម្លាតបទប្បញ្ញត្តិ និងចំណុចមើលមិនឃើញ កាត់បន្ថយសកម្មភាពហិរញ្ញវត្ថុខុសច្បាប់និយតកម្មការលក់ចេញនៃទីផ្សារហិរញ្ញវត្ថុនិងការជួញដូរណែនាំការរំពឹងទុកប្រកបដោយសមហេតុផល និងទប់ស្កាត់ការឆ្លងតំបន់ ឆ្លងទីផ្សារនិងឆ្លងដែននិងប្រតិកម្មនៃហានិភ័យ។ល។



លើកកម្ពស់ការបើកចំហផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ 

កិច្ចប្រជុំនេះបានកំណត់ចំពោះការបើកចំហផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ និងការលើកកម្ពស់អន្តរជាតូបនីយកម្មនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា គួរតែយកចិត្តទុកដាក់ដោយស្មើគ្នាក្នុងការ "នាំចូល"និង"នាំចេញ" ពង្រីកជាលំដាប់នូវការបើកចំហរប្រព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ និងធ្វើតភ្ជាប់ជាមួយច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ កែលម្អភាពងាយស្រួលក្នុងការវិនិយោគឆ្លងព្រំដែនដើម្បីទាក់ទាញស្ថាប័នហិរញ្ញវត្ថុបរទេសកាន់តែច្រើននិងដើមទុនរយៈពេលវែងមកអភិវឌ្ឍអាជីវកម្មនៅក្នុងប្រទេសចិន បង្កើនសមិទ្ធភាពប្រកួតប្រជែងនិងឥទ្ធិពលនៃទីក្រុងសៀងហៃដែលក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងពង្រឹងនិងលើកកំពស់ឋានៈរបស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ល។៕










អ្នកបកប្រែ:张艳萍
ប្លុកពិសេស