ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ «យើងត្រូវបន្តខិតខំពេញទំហឹង ដើម្បីត្រួសត្រាយមាគ៌ាដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍវិស័យកិច្ចការស្ត្រី »
2023-11-01 09:28:07cri
Share with:

      ក្នុងចិត្តរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្រ្តីជាអ្នកបង្កើតអរិយធម៌មនុស្សជាតិ ជាអ្នកជំរុញការរីកចម្រើននៃសង្គម។ លោកបានគូសបញ្ជាក់ថា ៖ « កិច្ចការដែលចង់សម្រេចបាននូវសមភាពយេនឌ័រគឺអស្ចារ្យណាស់ ។ ក្នុងប្រវត្តិសាស្ត្រ បើគ្មានការរំដោះនិងការរីកចម្រើនរបស់ស្រ្តីទេនោះ ក៏គ្មានការរំដោះនិងរីកចម្រើនរបស់មនុស្សជាតិផងដែរ។» «ការអភិវឌ្ឍមិនអាចកាត់ផ្ដាច់ពីស្រ្តីបានឡើយ ហើយការអភិវឌ្ឍត្រូវផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងមូលដែលក្នុងនោះបូករួមទាំងស្រ្តីផងដែរ។»

        កន្លងមក លោក Xi Jinping តែងគោរពឋានៈនារី យកចិត្តទុកដាក់លើការធានាសិទ្ធិនារី ហើយមិនគ្រាន់តែប៉ុណ្ណោះ លោកបានគាំទ្រនិងលើកទឹកចិត្តនារីគ្រប់រូបឱ្យបំពេញសម្រេចក្តីសុបិនរបស់ខ្លួន។

 

      សិទ្ធិស្មើភាពរបស់ស្ត្រីចិនក្នុងយុគសម័យថ្មី ត្រូវបានសម្រេចនិងធានាកាន់តែល្អប្រសើរក្នុងគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមនិងក្រុមគ្រួសារ ឧទាហរណ៍៖

       អាយុជាមធ្យមរបស់ស្ត្រីចិនបានលើសពី ៨០ ឆ្នាំ ដែលខ្ពស់ជាងអាយុមធ្យមនៃស្ត្រីពិភពលោក ៤ ឆ្នាំ។

        ក្នុងចំណោមនិស្សិតថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតចិនដែលកំពុងសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា ចំនួនសិស្សស្រីសុទ្ធតែច្រើនជាងសិស្សប្រុស។

        ក្នុងចំណោមអ្នកធ្វើការ ស្ត្រីចិនមានចំនួនលើសពី៤០% ក្នុងជំនាញវិជ្ជាជីវៈដែលទើបបង្កើតថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមអ៊ីនធើណេត ការលក់អនឡាញជាដើម ចំនួនស្ត្រីមានប្រហែល ១/៣  ក្នុងចំណោមអ្នកបម្រើការងារខាងសិក្សាស្រាវជ្រាវបច្ចេកវិទ្យា ស្ត្រីមានចំនួន ៤៥.៨%។

        ក្នុងចំណោមតំណាងប្រជាជនជាស្ត្រីភេទនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ តំណាងប្រជាជនជាស្រី្តភេទមានចំនួន ២៦.៥៤ %។

      ក្នុងប្រទេសចិន ស្ត្រីនៅជនបទចំនួន ៤៤.១៦ លាននាក់បានចេញផុតពីភាពក្រីក្រខ្លាំង ។ ស្ត្រីដែលទទួលបានសេវាធានារ៉ាប់រងសង្គមស៊ីវិលគ្រប់ប្រភេទបានកើនឡើងយ៉ាងច្រើន។  ច្បាប់បញ្ញត្តិនៃប្រព័ន្ធច្បាប់ដែលបានកំណត់ខ្លឹមសារស្តីអំពីការធានាសិទ្ធិនិងផលប្រយោជន៍របស់ស្រ្តីរបស់ប្រទេសចិនបានលើសពី ១០០ ច្បាប់  ឧក្រិដ្ឋកម្មនិងទង្វើខុសច្បាប់ដែលឈ្លានពានសិទ្ធិស្ត្រីនិងកុមារត្រូវបានវាយបង្ក្រាបយ៉ាងតឹងរ៉ឹង។ល។

      វិស័យកិច្ចការស្ត្រីរបស់ប្រទេសចិនក្នុងយុគសម័យថ្មីបន្តឈានទៅមុខ។ ពាក្យសន្យាដ៏មុតមាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលថា « យើងត្រូវបន្តខិតខំពេញទំហឹង ដើម្បីត្រួសត្រាយមាគ៌ាដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍវិស័យកិច្ចការស្ត្រី »  កំពុងក្លាយជាការពិតជាបណ្តើរៗ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស