ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សំឡេងអំពាវនាវឱ្យឆ្ពោះទៅរក “សន្តិសុខរួម”របស់វេទិកា Xiangshan ក្រុងប៉េកាំងគួរឱ្យពិភពលោកគិតពិចារណា
2023-11-01 14:50:37cri
Share with:

      ថ្ងៃទី៣១ ខែតុលា វេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១០បានបិទបញ្ចប់នៅក្រុងប៉េកាំង ។ ក្នុងអំឡុងពេលវេទិកាលើកនេះ តំណាងចំនួនជាង១៨០០នាក់ ដែលមកពីប្រទេសនិងតំបន់ចំនួនជាង១រយ និងអង្គការអន្តរជាតិបានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូរអំពីប្រធានបទ “សន្តិសុខរួម សន្តិភាពយូរអង្វែង” ចំនួននិងសមាសភាពតំណាងចូលរួមបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។

      នេះជាលើកទីមួយហើយដែលវេទិកា Xiangshan ក្រុងប៉េកាំងបានរៀបចំធ្វើនៅទីតាំងផ្ទាល់បន្ទាប់ពីរំលងអស់រយៈពេល៤ឆ្នាំ ។ ក្នុងបរិបទបច្ចុប្បន្នដែលវិបត្តិអ៊ុយក្រែន និងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានទាក់ទាញក្រសែភ្នែករបស់អ្នកផងទាំងពួង “ប្រជាប្រិយភាពខ្លាំង”របស់វេទិកាលើកនេះបានប្រមូលផ្តុំនូវក្តីបំណងរបស់មនុស្សគ្រប់គ្នាដែលចង់រួមគ្នាពិគ្រោះពិភាក្សាពីបញ្ហាសន្តិសុខ និងបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនា ។ អ្នកជំនាញដែលចូលរួមវេទិកាលើកនេះ បាននាំគ្នាបញ្ចេញសេចក្តីអំពាវនាវអំពីសន្តិភាពនិងសន្តិសុខ ដោយបានគូសបញ្ជាក់ពី “ការខិតខំប្រឹងប្រែងផ្លូវទូតកាន់តែច្រើន កិច្ចចរចាកាន់តែច្រើននិងការផ្លាស់ប្តូរកាន់តែច្រើន” ។

      បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដែលប្រទេសចិនបានលើកឡើងនោះ បានក្លាយទៅជាគម្រោងដោះស្រាយដ៏សំខាន់លើវិស័យអភិបាលកិច្ចសន្តិសុខសកល ហើយទទួលបានប្រតិកម្មយ៉ាងសកម្មពីប្រទេសចំនួនជាង១រយនិងអង្គការអន្តរជាតិ ។ ក្នុងនាមជាវេទិកានិងយន្តការដ៏សំខាន់សម្រាប់អនុវត្តគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល វេទិកា Xiangshan ក្រុងប៉េកាំងបានរៀបចំឡើង ក្រោមប្រធានបទ  “សន្តិសុខរួម សន្តិភាពយូរអង្វែង” ប្រការនេះបានបង្ហាញឱ្យឃើញនូវទស្សនៈគន្លឹះរបស់គំនិតផ្តួចផ្តើមនេះ ហើយក៏បានផ្តល់ឱកាសសម្រាប់ឱ្យបណ្តាភាគីនានាស្វែងរកវិធីសាស្ត្ររក្សាសន្តិសុខ និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខផងដែរ ។

      កន្លងមក វេទិកា Xiangshan ក្រុងប៉េកាំងមានលក្ខណៈពិសេសយ៉ាងច្បាស់លាស់មួយជាប់រហូត ពោលគឺឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនកាន់ “មីក្រូ” និងមាន “សិទ្ធិបញ្ចេញមតិ” ។ បើមើលពីការរៀបចំរបស់វេទិកាអាចឃើញថា វេទិកានេះមិនត្រឹមតែបានរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សាពីតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងសន្តិសុខសកលប៉ុណ្ណោះទេ ថែមទាំងក៏បានរៀបចំកិច្ចប្រជុំចែកជាក្រុម ដើម្បីពិភាក្សាពីបញ្ហា ដូចជា “សកលខាងត្បូង (Global South)” ការបន្ថែមរដ្ឋសមាជិករបស់“ប្រទេស BRICS ”  និងសន្តិសុខនៅតាមបណ្តោយ“ខ្សែក្រវាត់និងផ្លូវ”ជាដើមទៀតផង ដើម្បីបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់និងតម្រូវការដ៏សមហេតុផលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

      “ឱកាសសម្រាប់អង្គុយជាមួយគ្នាដើម្បីធ្វើកិច្ចសន្ទនាដ៏ស្មោះត្រង់” នេះជាចំណាប់អារម្មណ៍របស់អ្នកផងទាំងពួងចំពោះវេទិកាXiangshan ។ បើចង់ទទួលបានសន្តិសុខរួម នោះការប្រកាន់ខ្ជាប់ការដោះស្រាយវិវាទនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា គឺមានសារសំខាន់ណាស់ ។ ក្នុងវេទិកាលើកនេះ តំណាងនៃភាគីប៉ះទង្គិច ដូចជាតំណាងប្រទេសអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ រុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែបានចូលរួមកិច្ចសន្ទនានិងពិគ្រោះពិភាក្សាតាមការអញ្ជើញ ។ ដូចការចង្អុលបង្ហាញរបស់អ្នកវិភាគដែលបានលើកឡើងថា ពិតមែនតែក្នុងកិច្ចប្រជុំតែមួយលើក ពិបាកដោះស្រាយបញ្ហាសន្តិសុខដ៏ស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែឱ្យតែបណ្តាភាគីនានាអាចអង្គុយជាមួយគ្នា ដើម្បីចាប់ផ្តើមចរចា និងបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរ នោះនឹងមានសង្ឃឹមរកឃើញវិធីសម្រាប់ដោះស្រាយវិវាទ ។

       វេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១០ក្នុងឆ្នាំនេះ ចំពេលខួបទី១០ នៃដែលប្រទេសចិនលើកឡើងនូវទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ក្នុងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញនិងតឹងរ៉ឹង អ្នកផងទាំងពួងកាន់តែដឹងថា សន្តិសុខជាបុរេលក្ខខណ្ឌរបស់ការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍សន្តិសុខរួមដែលមិនអាចពុះបំបែកបាន ។ សំឡេងអំពាវនាវឱ្យឆ្ពោះទៅរក “សន្តិសុខរួម”របស់វេទិកា Xiangshan ក្រុងប៉េកាំងលើកនេះគួរឱ្យពិភពលោកគិតពិចារណា



អ្នកបកប្រែ:郭翔青
ប្លុកពិសេស