តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង៨និង១១នាទី ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ តាមម៉ោងក្រុងប៉េកាំង បន្ទប់ត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-១៦បានចុះចតដោយជោគជ័យនៅទីលានសម្រាប់ចុះចតDongfeng បុគ្គលិកពេទ្យនៅហ្នឹងកន្លែងបានបញ្ជាក់ថា អវកាសយានិកទាំង៣រូប គឺលោកJingHaipeng លោកZhuYangzhu និងលោកGuiHaichaoមានស្ថានភាពសុខភាពល្អប្រសើរ ដូច្នេះ បេសកកម្មហោះហើរមានផ្ទុកមនុស្សនៃយានអវកាសShenzhou-១៦ទទួលបានជោគជ័យដោយគាប់ប្រសើរ៕