ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកបង្ហាញសញ្ញាពីវិជ្ជមាន
2023-10-30 14:58:19cri
Share with:

      ទីភ្នាក់ងារសារព័ត៌មានAPអាមេរិកបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនថា "បាននាំមកនូវក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិននិងអាមេរិក"។ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា   លោកWang Yiបានទៅអញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិក  តាមការអញ្ជើញរបស់ភាគីអាមេរិក។ក្នុងអំឡុងពេលនេះ    លោកBidenប្រធានាធិបតីអាមេរិកបានជួបសន្ទនាជាមួយលោកWangYi។លោកWang Yiក៏បានជួបពិភាក្សាការងារ២ជុំជាមួយលោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិក  និងបានជួបសន្ទនាជាមួយលោកSullivanជំនួយការប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិននៅអាមេរិក  ចាប់តាំងពីមន្ត្រីជាន់ខ្ពស់អាមេរិកច្រើនរូបបានធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែមិថុនាឆ្នាំ២០២៣មក។

      "ភាគីទាំងពីរបានឯកភាពគ្នាថានឹងធ្វើការខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរនៅសាន់ហ្វ្រាន់ស៊ីស្កូ" បានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ អ្នកវិភាគបានលើកឡើងថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាច្បាស់លាស់មួយ  ដែលធ្វើឱ្យអ្នកទាំងឡាយមានហេតុផលរក្សាមតិយោបល់សុទិដ្ឋិនិយមតែក៏ត្រូវមានភាពមធ្ស័ត  ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងមួយរយៈពេលអនាគត។

      ប្រទេសចិនមានអាកប្បកិរិយាច្បាស់លាស់ក្នុងដំណើរទស្សនកិច្ចលើកនេះ ហើយបានដាក់ចេញយ៉ាងច្បាស់លាស់នូវ "ការចាំបាច់ចំណុច៥"សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក  ដែលបូករួមទាំង  ចាំបាច់ត្រូវគោរពគំនិតឯកភាពរួមដែលប្រមុខរដ្ឋប្រទេសទាំងពីរសម្រេចបាន   ចាំបាច់ត្រូវធ្វើឱ្យមានលំនឹងនូវទំនាក់ទំនងទ្វេភាគីចិននិងអាមេរិក   ចាំបាច់ត្រូវរក្សាភាពរលូននៃការប្រាស្រ័យទាក់ទង   ចាំបាច់ត្រូវគ្រប់គ្រងវិវាទនិងជម្លោះ  និងចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  ហើយបានលើកឡើងយ៉ាងច្បាស់ថា នេះគឺជាបទពិសោធន៍និងមេរៀនដែលបូកសរុបបានក្នុងដំណើរដ៏បត់បែននៃទំនាក់ទំនងចិននិងអាមេរិកនៅឆ្នាំ២០២៣។

      អាមេរិកក៏បានបង្ហាញឥរិយាបថដ៏វិជ្ជមានចំពោះការនេះផងដែរ ដោយគូសបញ្ជាក់ថា  ភាគីអាមេរិកសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានស្ថិរភាពនិងនិរន្តរភាព។ដោយសារប្រឈមមុខនឹងសម្ពាធនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤   បានជារដ្ឋាភិបាលអាមេរិកអណត្តិនេះកាន់តែត្រូវការពិន្ទុបន្ថែមក្នុងវិស័យការទូត។ ក្នុងកិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកជុំនេះ  ភាគីអាមេរិកបានបង្ហាញពីការផ្លាស់ប្ដូរទិសដៅយ៉ាងសកម្មនិងប្រាកដប្រជា  ក៏ដូចការប៉ាន់ប្រមាណផងដែរ។

      នាពេលបច្ចុប្បន្ននេះ    ពីដំណើរការជាបន្តបន្ទាប់នៃក្រុមការងារសេដ្ឋកិច្ចនិងក្រុមការងារហិរញ្ញវត្ថុចិននិងអាមេរិក  រហូតដល់ការស្តារឡើងវិញយឺតៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រាស្រ័យទាក់ទងក្នុងតំបន់និងបម្រែបម្រួលអាកាសធាតុជាដើម   ការប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់រវាងចិននិងអាមេរិកកំពុងកាន់តែញឹកញាប់។  ភាគីទាំងពីរបានណាត់គ្នានឹងរៀបចំការពិគ្រោះពិភាក្សាអំពីកិច្ចការសមុទ្រ  ការគ្រប់គ្រងសព្វាវុធ  ការបង្ការមិនឱ្យរីកសាយភាយអាវុធនុយក្លេអ៊ែរ និងគោលនយោបាយការទូតរវាងចិននិងអាមេរិកជាដើមនៅពេលជិតៗខាងមុខហើយបានឯកភាពគ្នាក្នុងការបង្កើនជើងយន្តហោះដឹកអ្នកដំណើរត្រង់បន្ថែមទៀត។

      ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក   ទំនាក់ទំនងរវាងចិននិងអាមេរិកគឺពាក់ព័ន្ធនឹងវាសនារបស់មនុស្សជាតិ។  អ្វីដែលសំខាន់បំផុតនោះ គឺការអនុវត្តគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក  ការរួមរស់នៅដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន។ ការយល់ដឹងដ៏ត្រឹមត្រូវនិងការក្តាប់ជាប់យ៉ាងស៊ីជម្រៅរបស់ប្រទេសចិនចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាកត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យអភិវឌ្ឍទៅរកទិសដៅវិជ្ជមាននិងរឹងមាំ។

       ទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិននិងអាមេរិកមានសារសំខាន់សម្រាប់ខ្លួននិងពិភពលោក។ សញ្ញាវិជ្ជមានដែលកិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកលើកនេះបានបង្ហាញនោះ  ធ្វើឱ្យអ្នកទាំងឡាយមានហេតុផលកាន់អាកប្បកិរិយាសុទិដ្ឋិនិយមតែក៏ត្រូវមានភាពមធ្ស័តចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកហើយរំពឹងថា  ភាគីអាមេរិកនឹងមានភាពក្លាហាននិងតម្រិះប្រាជ្ញាយ៉ាងពេញលេញដើម្បីដើរស្របតាមទិសដៅជាមួយប្រទេសចិន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស