ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ
2023-10-28 15:57:38cri
Share with:


 



ថ្ងៃទី២៧  ខែតុលា  តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកBach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការនៅទីស្នាក់ការគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ប្រទេសស៊្វីស ។ ភាគីទាំងពីរនឹបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងការផ្សព្វផ្សាយពីវប្បធម៌អូឡាំពិក 

 

លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះចំពេលខួប២ឆ្នាំនៃការចាក់ផ្សាយប៉ុស្តិ៍កីឡាអូឡាំពិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ចំនួនអ្នកទស្សនាប៉ុស្តិ៍អូឡាំពិកបានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈកម្មាធិការអូឡាំពិកអន្តរជាតិមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ តាមរយៈការចុះហត្ថលេខាលើកនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើវិស័យនានា ដូចជាការសិក្សាស្រាវជ្រាវនិងការច្នៃប្រឌិតថ្មីបច្ចេកវិទ្យាផ្សព្វផ្សាយ  ការអភិវឌ្ឍព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក និងការពង្រីកទីផ្សារយុវវ័យ ដើម្បីជំរុញឱ្យស្មារតីអូឡាំពិកនិងកីឡាចិនជ្រាបចូលក្នុងដូងចិត្តប្រជាជន និងរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស