ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឆាកល្ខោននៃការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានបញ្ចប់ហើយ តែវិបត្តិប្រជាធិបតេយ្យជុំថ្មីទើបតែចាប់ផ្តើម
2023-10-27 19:43:03cri
Share with:

     កាលពីថ្ងៃទី២៥ខែតុលាតាមម៉ោងក្នុងតំបន់ ឆាកល្ខោនខាងនយោបាយបែបអាមេរិកដែលអូសបន្លាយអស់រយៈពេលបីសប្តាហ៍ ទីបំផុតទទួលបានលទ្ធផលហើយ៖ លោក Mike Johnson សមាជិកបក្សសាធារណរដ្ឋទទួលបានសន្លឹកឆ្នោតចំនួន២២០សំឡេង ដែលត្រូវជ្រើសតាំងជាប្រធានសភាតំណាងរាស្ត្រនៃរដ្ឋសភាអាមេរិកអាណត្តិថ្មី ។ ប៉ុន្តែ លទ្ធផលនេះគឺបានមកដូចជាឆាកល្ខោន។ ដោយសារបក្សសាធារណរដ្ឋមានវិវាទផ្ទៃក្នុង ដូច្នេះ បេក្ខជនឈរឈ្មោះបីនាក់ដែលត្រូវលើកឡើងបាន បរាជ័យជាបន្តបន្ទាប់ ។

មុនដំបូង លោក Steve Scalise មេដឹកនាំបក្សសម្លេងភាគច្រើននៃសភាតំណាងរាស្ត្រទទួលបានបេក្ខភាពក្នុងបក្ស ប៉ុន្តែត្រឹមតែមួយថ្ងៃក្រោយ លោកក៏បានប្រកាសថាដកខ្លួនចេញពីការបោះឆ្នោត ដោយសារខ្លួនមិនអាចទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ ។បន្ទាប់មក លោក Jim Jordan សមាជិកពួកអភិរក្សខាងស្តាំនៃបក្សសាធារណរដ្ឋត្រូវគេលុបចោលបេក្ខភាពក្នុងការប្រកួតប្រជែងជាមួយបេក្ខជនឈរឈ្មោះនៃបក្សប្រជាធិបតេយ្យ ។ បន្ទាប់ទៀត លោក Tom Emmer មគ្គុទ្ទេសក៍បក្សសាធារណរដ្ឋនៃសភាតំណាងរាស្ត្រក៏បានដកខ្លួនចេញដោយសាររងការប្រឆាំងរបស់សមាជិកបក្សសាធារណរដ្ឋមួយចំនួនដែរ ។ ទីបំផុត ឆ្លងតាមការបោះឆ្នោតជាបន្ទាន់នៃសមាជិកបក្សសាធារណរដ្ឋ លោក Mike Johnson អនុប្រធានសភាបក្សសាធារណរដ្ឋនៃសភាតំណាងរាស្ត្របានជាប់ឆ្នោតដោយជោគជ័យ ។

អ៊ីចឹង ហេតុអ្វីបានជាលោក Mike Johnson ជាប់ឆ្នោត? កាសែត The Washington Post បានបញ្ចេញមូលហេតុដ៏សំខាន់មួយគឺ លោក Mike Johnson ជាឥស្សរជនដែលអាចទទួលបានឯកភាពគ្នាទាំងពួកប្រកាន់ខ្ជាប់របបដើមនិងពួកអភិរក្សជ្រុលនិយមក្នុងបក្សសាធារណរដ្ឋ ។ ប៉ុន្តែ នៅមានមូលហេតុមួយដែលមិនអាចនិយាយចេញបានគឺ លោក Mike Johnson មានគុណវុឌ្ឍិតិចតួចណាស់ លោកគ្រាន់តែកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ។ នេះគឺមានន័យថា បក្យនានាសុទ្ធតែអាចបង្កផលប៉ះពាល់ទៅលើលោក រហូតដល់ជំរុញរបៀបវារៈរៀងៗខ្លួន ។ ហើយប្រការនេះក៏មានន័យថា ឆាកល្ខោននៃការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនៅមិនទាន់បញ្ចប់ទេ ខ្លាចក្រែងតែឈុតឆាកធំៗទើបតែចាប់ផ្ដើម ។

បញ្ហាប្រឈមទីមួយគឺ តើលោក Mike Johnson អាចធ្វើឱ្យផ្ទៃក្នុងបក្សសាធារណរដ្ឋមានសាមគ្គីភាពឬអត់?តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា ភារកិច្ចសំខាន់បំផុតរបស់ប្រធានសភាតំណាងរាស្ត្រដែលជាអ្នកអភិរក្សជ្រុលនិយមខាងគោលជំហរនយោបាយរូបនេះ គឺជំរុញឱ្យបក្សពួកនានាដែលមានទំនាស់ជ្រុលនិយមឈានដល់កិច្ចសហប្រតិបត្តិការ ដោះស្រាយវិវាទនិងភាពបែកបាក់ពីផ្ទៃក្នុង ។ បើពុំនោះសោត នោះអនាគតនៃបក្សសាធារណរដ្ឋគឺគួរឱ្យព្រួយបារម្ភណាស់ ។

ក្រៅពីនេះ តើលោកអាចឈានដល់ការសម្របសម្រួលជាមួយបក្សប្រជាធិបតេយ្យ ដើម្បីចៀសវាងកុំឱ្យរដ្ឋាភិបាលជាប់គាំងឬអត់?ឥស្សរជនវិភាគបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកាជាបណ្តោះអាសន្នដែលទទួលបានការអនុម័តនៅពេលមុននេះ គ្រាន់តែនឹងនាំឱ្យរដ្ឋាភិបាលសហព័ន្ធដំណើរការដល់ថ្ងៃទី១៧ខែវិចិ្ឆកា ។ ក្នុងសភាពការណ៍ដែលបក្សពួកធ្វើការប្រកួតប្រជែងកាន់តែខ្លាំងនាពេលបច្ចុប្បន្ន តើអាចចៀសវាងកុំឱ្យរដ្ឋាភិបាល បិទទ្វារឬអត់នៅមិនទាន់ដឹងទេ។

ក្នុងឆាកល្ខោនដែលដកហូតមុខតំណែងនិងបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្រលើកនេះ បុគ្គលនិយមបែបជ្រុលនិយមគឺមានភាពលេចធ្លោណាស់ ប៉ុន្តែរបបនយោបាយអាមេរិកគ្មានវិធានការឆ្លើយតបនឹងស្ថានការណ៍នេះទេ ។ សមាជិកសភាទាំងឡាយបានបែកបាក់ទាំងស្រុង របបនយោបាយបែកខ្ញែក ហើយពន្លឺនៃនយោបាយប្រជាធិបតេយ្យមានភាពកាន់តែអាប់អួរទៅៗ ប្រការទាំងនេះគឺធ្វើឱ្យជនជាតិអាមេរិកខកបំណងយ៉ាងខ្លាំង។ 

ក្នុងនាមជាអ្នកកាន់អំណាចរបស់ប្រទេសធំតែមួយគត់លើទូទាំងពិភពលោក សមត្ថភាពដែលអ្នកនយោបាយអាមេរិកគួរតែមានគឺត្រូវចេះជួយប្រទេសជាតិដោះស្រាយបញ្ហា ប៉ុន្តែឥឡូវនេះ ជំនាញដ៏ខ្លាំងបំផុតរបស់អ្នកនយោបាយមួយចំនួនគឺបង្កបញ្ហា ។ នេះមិនត្រឹមតែបានបង្កើតជាគំរូអាក្រក់ដល់យុវជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យសមត្ថភាពប្រតិបត្តិរបស់សហរដ្ឋអាមេរិកទាំងមូលជាប់គាំងផងដែរ ។ រីឯសម្ព័ន្ធមិត្តដែលងប់ងល់នឹងពាក្យសន្យារបស់សហរដ្ឋអាមេរិកនិង"ពឹងផ្អែកទៅលើសហរដ្ឋអាមេរិក"ទាំងនោះ គួរតែភ្ញាក់រលឹកឬអត់?

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស