ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអវកាសយានិកនៃយានអវកាស Shenzhou- ១៧ ត្រូវបានកំណត់
2023-10-25 12:15:38cri
Share with:


 


យោងតាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា យានអវកាស Shenzhou -១៧ នឹងបាញ់បង្ហោះនៅវេលាម៉ោង១១និង១៤នាទីថ្ងៃទី២៦  ខែតុលា ។ បន្ទាប់ពីការសិក្សាស្រាវជ្រាវ អគ្គបញ្ជាការដ្ឋានទទួលបន្ទុកភារកិច្ចហោះហើរដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍នៃស្ថានីយអវកាសចិនបានសម្រេចចិត្តថា ក្រុមអវកាសយានិកដែលត្រូវបំពេញបេសកកម្មហោះហើរនៃយានអវកាស Shenzhou -១៧ ចាត់តាំងឡើងដោយអវកាសយានិកចំនួន៣រូបគឺលោក Tang Hongbo, លោកTang Shengjie និង លោកJiang Xinlin ដែលក្នុងនោះមានលោក Tang Hongbo ជាមេបញ្ជាការ នេះគឺជាក្រុមអវកាសយានិកដែលមានអាយុគិតជាមធ្យមក្មេងបំផុត ចាប់តាំងពីការចាប់ដំណើរការការកសាងស្ថានីយអវកាសចិនមក។

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស